ក្រមុំទាំងបី របស់ កញ្ញាអឿន កញ្ញាយ៉យ និង កញ្ញាឆយ ផ្អើលពេញឆាក (មានវីដេអូ)

តារាកំប្លែងជើងចាស់៣រូបរួមមាន យាយ អឿន យាយ យ៉យ និង អ្នកនាង ឆយ តែងតែផ្តល់សំណើចសើចក្អាកក្អាយ ដល់បងប្អូនអ្នកទស្សនាជារឿយៗជាមួយពាក្យពេចន៍ដ៏ពូកែរបស់ពួកគាត់ទាំង៣នាក់នេះ ។

ដោយឡែកកាលពីម្សិលមិញនេះគេឃើញនៅលើគណនីហ្វេសប៊ុករបស់បស់ប្រធានសមា​គ​មសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះឃ្លីបវីដេអូមួយដែលយាយ អឿន យាយ យ៉យ និង អ្នកនាង ឆយ កំពុងឈរចម្រៀង បទ “ក្រមុំទាំង៣ជួបគ្នា” ឃើញថាកំពុ​ងផ្ទុះការសរសើរយ៉ាងខ្លាំងនៅបណ្តាញសង្គម ដោយរាល់ដងធ្លាប់តែឃើញ តារាកំប្លែងជើងចាស់ទាំង៣រូបនេះលេងកំប្លែង ដោយមិនដឹងថាពួកគាត់ច្រៀងពីរោះបែបនេះសោះ។

ជាមួយគ្នានេះដែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់ជាមួយសំណេរបែបភ្ញាក់ផ្អើលថា៖ “រីក​រាយជាមួយបទ ក្រមុំទាំងបី របស់ កញ្ញាអឿន . កញ្ញាយ៉យ . កញ្ញាឆយ”។ក្រោយការប​ង្ហោះ​វីដេអូនេះរួចមកឃើញថាមានអ្នកគាំទ្រជាច្រើនបានចូលមកខមិនលាន់មាត់សរសើរគ្រាប់គ្នាថា ៖ “ក្រមុំទាំងបី មិនងាយបានជួបគ្នាទេមើលហើយសើចតែម្តង ខានឃើញបែបនេះយូរហើយស្រលាញ់ណាស់”៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *