ខេមរៈ សិរីមន្ត ដាក់មួយឃ្លាទៅក្មេងស្រី ដែលច្រៀងបទ ពឺតៗ (មានវីដេអូ)

កំពូលតារាចម្រៀងសម្លេងពីរោះ លោក ខេមរៈ សិសីមន្ត ជាតារាចម្រៀងប្រុសម្នាក់ ដែលបានឈានជើងប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ទទួលបានភាពល្បីល្បាញខ្លាំងទូទាំងប្រទេសផងដែរ។ ស្របពេលដែលខ្លួនបានជោគជ័យលើវិថីសិល្បៈ និងបានសាងកេរ្ដិ៍ឈ្មោះឲ្យមានភាពល្បីល្បាញរួចមក ស្រាប់តែថ្មីៗនេះ បទចម្រៀងមានចំណងជើងថា ពឺតៗ របស់លោក ខេមរៈ សិរីមន្ត ពេលនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក ហើយកាន់តែពិសេសនោះគឺបទចម្រៀង ពឺតៗ មួយបទនេះត្រូវបានគេកំពុងតែនិយមចាក់ស្តាប់គ្រប់ទីកន្លែងទៅដល់ទីណាក៏ឭបទចម្រៀង ពឺតៗ នេះដែរ ។

​បន្ទាប់ពីឃើញវិដេអូរបស់ក្មេងស្រីម្នាក់ បានច្រៀងបទ ពឺតៗ របស់លោក ខេមរៈ សិរីមន្ត បានយ៉ាងល្អហើយអមមកជាមួយនិងកាយវិការដ៏រស់រវើកទៀតនោះធ្វើឲ្យមហាជនក្នាញ់ក្មេងស្រីម្នាក់នេះយ៉ាងខ្លាំង ។

ដោយឡែកបើយើងក្រលេកមកមើលអារម្មណ៍របស់ម្ចាស់បទវិញ គឺលោក ខេមរៈ សិរីមន្ត ក្រោយបានទស្សនាវិដេអូរបស់ក្មេងស្រីម្នាក់នេះរួច លោកបានពោលពាក្យបែបនេះទៅកាន់នាងតូចថា « ឆ្លាត ហើយក្លាហានទៀតគួរអោយស្រលាញ់ណាស់ក្មួយស្រី»

ហើយការបង្ហោះបែបនេះបានធ្វើឲ្យហ្វេនៗសប្បាយរីករាយយ៉ាងខ្លាំង ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *