ប្រពន្ធសំលាញ់ចិត្ត បងនាំអូនមកផ្ទះហើយ អូនពន្យល់សប្តិបងថា

ប្រិយមិត្តបានដឹងហើយថាគ្រួសារមួយបានកំពុងតែជួបទុក្ខធំដោយនារីម្នាក់បានឆ្លងទន្លេផុតតែបែរជាបាត់បង់ជីវិតចោលប្តីនឹងកូនទៅទាំងមិនបានឃើញមុខកូននឹងប្តី ហើយព័ត៌មាននេះកំពុងតែទទួលបានការចាប់អារម្មណ៍ដោយក្តួលអាណិតដល់គ្រួសារកំសត់នេះណាស់ ព្រោះតែស្រលាញ់គ្នាមិនចង់បាត់បង់អ្នកណាម្នាក់ឡើងតែបើជាបាត់បង់ទៅទាំង

មិនវិលត្រលប់វិញបានធ្វើអោយគ្រួសារអាឡោះអាល័័យខ្លាំងរហូតដល់ធ្វើអោយមហាជនស្រក់ទឹកភ្នែកគ្រប់គ្នា។ ដោយគណនីប្តីបានបង្ហោះសារបន្តបន្ទាប់ថា៖”កាន់តែគិត កាន់តែរកមើល កាន់តែអួលដើមករ អ្វីៗដូចអូនសរសេរផ្តាំបងរួចហើយចឹង ❤😞🙏🏻 ប្រពន្ធសម្លាញ់ចិត្តបងអើយ 🙏🏻🙏🏻”។ នឹងបន្តផុសទៀតថា៖ “ប្រពន្ធជាទីស្រឡាញ់ មកនាំអូនមកផ្ទះ

ហើយ អូនឈប់ខ្លាចទៀត សម្រាកចុះណា បងសន្យាហើយ គឺបងមិនទុកអូនចោលឡើយ ។ សំដីអូន (អូនមិនចង់នៅវត្តទេ អូនខ្លាចខ្មោច អូនខ្លាចនៅម្នាក់ឯង) បងនៅតែថែអូនជារៀងរហូត បងនឹងធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនអូន ❤😞🙏🏻៕ អារម្មណ៍ដែលថប់ៗ ណែនទ្រូង អួលដើមក វានៅពេញទ្រូងបងអស់ហើយ

និយាយមិនចេញ បានត្រឹមតែទ្រាំៗ❤😞🙏🏻 ហើយក្រុមគ្រួសារក៏៏បានបង្ហោះថ្ងៃបុណ្យ៧ថ្ងៃ ដោយជំរាបជូនថា៖”ខ្ញុំបាទត្រូវជាស្វាមីនៃសព លោកស្រី #សុខណាតដារ៉ាស៊ីណា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្នុងជន្មាយុ ២៥ឆ្នាំ ។

🙏🏻យើងខ្ញុំមានកិត្តិយសសូមគោពរអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងបង ប្អូន ញាតិមិត្ត ជិតឆ្ងាយ មេត្តាអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសក្នុង #ពិធីបុណ្យខួបគម្រប់៧ថ្ងៃ នៃសពឲ្យបានអធឹកអធម ព្រមទាំងចូលរួម អនុមោទនាទទួលយកនូវកុសលផលបុណ្យតាមសេចក្តីប្រាថ្នារៀងៗខ្លួន ។ 🙏🏻កម្មវិធីបុណ្យ ថ្ងៃពុធ ៤ រោច

ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០១:៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេស៕

Leave a Reply

Your email address will not be published. Required fields are marked *