ស្អាតណាស់!លោកស្រី ទ្រី ដាណា និងស្វាមី ស្រស់ស្អាតខ្លាំង នៅក្នុងឈុតបែបប្រពៃណីខ្មែរ…(មានវិដេអូ)

ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង នៅក្នុងវិស័យអនឡាញ និងមុខជំនួញ លក់គ្រឿងអលង្កាល មាស ពេជ្រ របស់លោកស្រី ដែលទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលស្គាល់លោកស្រី ពេលចុះជួយដល់បងប្អូនទីទាល់ក្រ និងគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀង ការលពីពេលថ្មីៗនេះ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

ជាក់ស្តែង លោកស្រី ទ្រី ដាណា ត្រូវបានមហាជន គ្រប់គ្នាកោតសរសើរពីទឹកចិត្តដ៏ល្អ ប្រពៃ របស់លោកស្រី និងស្វាមី ដែលបានខ្នះខ្នែង​ នៅក្នុងការជួយដល់ជនទីទាល់ក្រ ឲ្យពួកគាត់ បានធូស្រាលមួយរយៈពេលខ្លី ។ លោកស្រី ពិតជាមានចិត្តល្អ ចិត្តបុណ្យ ជួយដល់បងប្អូនយើងខ្លាំង បើទោះបីជាពីមុន លោកស្រី ធ្លាប់ជួបនូវបញ្ហាមួយនេះ នៅក្នុងជីវិត ហើយខំរើបំរាស់ រហូតមានបាន ដល់សព្វថ្ងៃ ក៏លោកស្រី ទ្រី ដាណា មិនដែលភ្លេចខ្លួននោះឡើយ គឺលោកស្រី តែងតែនឹកឃើញ ពីជីវិតដ៏កម្សត់របស់លោកស្រីជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីម្សិលមិញនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា ថតឈុត រៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមី ពិតជាស្រស់ស្អាតខ្លាំង មែនទែន ។ លោកស្រី ពិតជាសម្រស់ស្អាតខ្លាំង និងសមសួន នៅក្នុងឈុតបែបប្រពៃណីខ្មែរ ពិសេសពេលបានគ្រងឈុតរៀបការនេះ ជាមួយស្វាមី ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ថាលោកស្រី និងពូម៉ៅ ស្រស់ស្អាតខ្លាំងណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *