ឱក សុគន្ឋកញ្ញា និយាយបែបនេះក្នុងថ្ងៃ​កំណើត​ ខេមរៈ សិរីមន្ដ ថា…..

កំពូលតារាចម្រៀងលំដាប់ប្រទេសប្រចាំ ផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ដៃគូគ្នាចេញបទ ចម្រៀងដ៏មានអត្ថន័យស្រស់ផូផង់។

ឱក សុគន្ធកញ្ញា បានធ្វើការបង្ហោះរូបភាពរួមមិត្តសម្លាញ់ក្នុងវិថីចម្រៀងលោក ខេមរៈ សិរីមន្ដ ក្នុងឱកាស​ថ្ងៃកំណើតយ៉ាង​ភ្ញាក់ផ្អើល​ពីសំណាក់​អ្នកគាំទ្រ​ជាមួយពាក្យពេចន៍ដ៏ស្និទ្ធស្នាល​មិនធ្លាប់ឃើញពីមុនមកឡើយ។

តារាស្រីដែលជាប្អូនថ្លៃថៅកែហង្សមាសបានរៀបរាប់​ឲ្យដឹង​កាន់តែច្បាស់​ទំនាក់ទំនងរួម សិរីមន្ដ ថា៖

«ថ្វី​ត្បិត​តែ​យើង​ជាមិត្ត តែគ្មានឱកាស​បាន​ជុំគ្នា​ក្រៅពី​ម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល​ភ្លេចគិតពី​សុខទុក្ខ​គ្នា​ឡើយ​ ហើយខ្ញុំនៅតែចាំថាខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អរបស់ខ្ញុំ»។

សុគន្ធ កញ្ញា តារាចម្រៀងកូនមួយត្រួយជីវិតមានឈ្មោះឆលី បានថ្លែង​នូវចុងបញ្ចប់​នៃសំណេរខ្លួន​ពីការជូនពរថា៖ «សូម​ឲ្យ​អ្នកទទួល​បាន​អ្វី​ៗគ្រប់យ៉ាងដែលជាបំណងប្រាថ្នា ឈប់​អន់ចិត្ត​ទៀត ​OK ចាស់ៗ​អស់ហើយ​»៕

Leave a Reply

Your email address will not be published. Required fields are marked *