អ្នកនាង ទ្រី សុផានិត ប្រាប់ពីស្ថានភាពជំងឺហើយ ក្រោយសន្លប់គេងពេទ្យ ៧ យប់ ៧ ថ្ងៃ

គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ ថ្ងៃដែលអ្នកនាងទ្រី សុផានិត ដួលសន្លប់មុខតុលាការដំបូងរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី ២០ វិច្ឆិកា ២០២០ នេះគឺមានរយៈពេល ៧ ថ្ងៃហើយ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ យ៉ាងណាក្ដីរហូតមកដល់ពេលនេះដែរមិនទាន់មានការបញ្ជាក់ទេថា អ្នកនាងទ្រី សុផានិត មានជំងឺអ្វីឱ្យពិតប្រាកដនោះ ។

យ៉ាងណាមិញអ្នកនាងបានបង្ហាញពីស្ថានភាពសុខភាពយ៉ាងដូច្នេះថា៖ «នាងខ្ញុំទ្រីសុផានិត គិតមកត្រឹមថ្ងៃទី20ខែ11នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ!សូមអគុណពុកម៉ែបងប្អូននិងមិត្តភត្តទាំងអស់ដែលបានមកសួរសុខទុក្ខនាងខ្ញុំដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀតដែលជូនពរនិងសុខទុក្ខនាងខ្ញុំតាមកាខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា»! ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ៕

ប្រភព ប្រជាប្រិយ

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *