ទីបំផុត កុមារីយ៉ង់ ស្រីនីត ត្រូវបានខាងសំអាងការមួយកន្លែងហៅថត…(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ តាមបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា និងលើកសរសើរពីសម្ជស្ស កុមារី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ សម្បុរស្រអែម ក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។

រូបភាព និង​វីដេអូ​ច្រៀង​ចម្រៀង​របស់​កុមារី យ៉ង់ ស្រី​នី​ត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​តាមរយៈ​សម្រស់​ពី​ធម្មជាតិ និង​ការ​ច្រៀង​អមដោយ​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​។ ក្រោយ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​តារា​កំប្លែង​នាយ​ពាក់​មី ទាក់ទង​កុមារី យ៉ង់ ស្រី​នី​ត មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​។

ដោយឡែក ល្ងាចនេះ​នាង ត្រូវបានខាងសំអាងការ ហៅតុបតែង ថតឲ្យសំអាងការមួយក​ន្លែង ចង់ដឹងសម្រស់នាងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *