ពាក់មី Live វីដេអូ អោយ ស្រីនីត រៀបរាប់រ៉ាវមួយចំនួនពេលនាងមកដល់ភ្នំពេញ (មានវីដេអូ)

ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបច្បាស់រួចហើយថា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុកការចាប់អារម្មណ៍ និង នាំគ្នាកោតសរ សើរយ៉ាងច្រើនព្រោងព្រាតទៅលើក្មេងស្រីម្នាក់ឈ្មោះថា ស្រីនីត ដែលមានស្រុកកំណើតនៅខេត្តមណ្ឌលគីរី ដោយសារនាងមាន រូបសម្រស់ស្រស់ស្អាតខ្លាំង ទម្រង់មុខមានមន្តស្នេហ៍ សម្បុរស្រអែមស្រស់ ស្នាមញញឹមរួសរាយរាក់ទាក់ទទួលភ្ញៀវ ។យ៉ាងណាមិញ កុមារី ស្រីនីត ជាអ្នករស់នៅតាមទីជនបទឃ្លាតឆ្ងាយពីទីក្រុង ជាពិសេសពេលនាងញញឹម

ទទួលបានស្ញើចសរសើរច្រើនពីមហាជន ស្រ ស់ ស្អាតបែបខ្មែរ ក្រោយរូបភាពស៊ែរពេញបណ្តាញសង្គម នាយពាក់មី ក៌បានប្រកាសស្វែងរកដើម្បីថតផងដែរ យ៉ាងណាមិញ ថ្អៃនេះប្អូនស្រីបានមកដល់ ភ្នំពេញហើយ នាយ ពាក់មី ក៌បានបង្ហោះសារថា ស្រីនីតមកដល់ហេីយ​ផ្ទះខ្ញុំហេីយ យប់នេះគេងជាមួយកូនស្រីខ្ញុំ​ នាងមិនសូវមានខោអាវល្អរស្លៀកទេ​ គាត់ចង់រៀននៅភ្នំពេញ​ បងប្អូនណាស្រលាញ់អាណិតស្រីនីត​ ចង់ជួយនាង​ ខលមកខ្ញុំបាន​ 015300007 សូមទស្សនារូបភាពខាងក្រោមនេះ។

ដោយឡែកយោងតាមវីដេអូនាយពាកមី បាន Live វីដេអូគាត់បានរៀបរាប់ថា ស្រីនីត មានបងប្អូន៦នាក់ ហើយនាងជាកូនច្បងទៀត ឪពុកធ្វើការសំណង ក្នុង១ថ្ងៃបាន៣ម៉ឺនរៀល ដើម្បីចិញ្ចឹមគ្រួសារ ។ ពេលនាងមកដល់ភ្នំពេញនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *