អ្នកនាង ទ្រី សុផានិត Live វីដេអូ សុំទោស លោកស្រី ទ្រី ដាណា រៀបរាប់ទំាងទឹកភ្នែកថា… (មានវីដេអូ)

គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ ថ្ងៃដែលអ្នកនាងទ្រី សុផានិត ដួលសន្លប់មុខតុលាការដំបូងរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី ២១ វិច្ឆិកា ២០២០ នេះគឺមានរយៈពេល ៨ ថ្ងៃហើយ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ យ៉ាងណាក្ដីរហូតមកដល់ពេលនេះដែរមិនទាន់មានការបញ្ជាក់ទេថា អ្នកនាងទ្រី សុផានិត មានជំងឺអ្វីឱ្យពិតប្រាកដនោះ ។

យ៉ាងណាមិញអ្នកនាងបានបង្ហាញពីស្ថានភាពសុខភាពយ៉ាងដូច្នេះថា៖ «នាងខ្ញុំទ្រីសុផានិត គិតមកត្រឹមថ្ងៃទី20ខែ11នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ!សូមអគុណពុកម៉ែបងប្អូននិងមិត្តភត្តទាំងអស់ដែលបានមកសួរសុខទុក្ខនាងខ្ញុំដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀតដែលជូនពរនិងសុខទុក្ខនាងខ្ញុំតាមកាខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា»! ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកនាង ទ្រី សុផានិត បាន Live វីដេអូមួយ ដោយចេញមុខសុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួន ដោយរៀបរាប់ទំាងទឹកភ្នែកថា “ក្នុងពេលនេះដែរ ខ្ញុំក៏សុំធ្វើការLiveសុំទោសទៅដល់ប្អូនស្រី ទ្រី ដាណា ដែលជាប្អូនស្រីរបស់នាងខ្ញុំ ដែលខ្ញុំមានការLive ពាក្យដែលមិនសមរម្យ ទៅដល់ប្អូន សុំបងប្អូនទំាងអស់គ្នា ជួយស៊ែរដើម្បីទៅដល់ ប្អូនស្រីខ្ញុំផង ឲ្យខ្ញុំសុំទោសផង ដោយប៉ះពាល់ទៅដល់កិត្តិយស និង មុខមាត់កិតិ្តយសរបស់ប្អូនស្រី…”។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ៕


Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *