រំជួលចិត្ត ពេលស្តាប់ប្អូនស្រី យ៉ង់ ស្រីនីត រៀបរាប់ទុក្ខលំបាកជូរចត់នៅក្នុងគ្រួសារ(មានវីដេអូ)

មួយរយៈចុងក្រោយនេះ ជឿជាក់ថា​ ប្រិយមិត្តរាល់គ្នា ក្នុងបណ្ដាញសង្គមច្បាស់ជាបានស្គាល់និងជ្រាបពីប្អូនស្រីម្នាក់ រស់នៅក្នុងខេត្តមណ្ឌលគីរីដែលមានឈ្មោះថា យ៉ង់ ស្រីនីត ត្រូវបានផ្ទុះការអាណិតអាសូរចំពោះនាងគ្រប់គ្នា។

បន្ទាប់ពីមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកគ្រូបង្រៀន និងអ្នកចម្រៀងដ៏ល្បី មកទល់ពេលនេះ កុមារីរូបនេះ ទទួលបានឱកាសដ៏ពិសេសដោយត្រូវបាននាយ ពាក់មី ហៅថតខ្សែភាពយន្តមួយ ព្រមទាំងទទួលបានការងារថតសម្អាងការថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ ប្អូនស្រីរូបនេះ បានធ្វើឲ្យមហាជនទាំងអស់ ផ្ទុះភាពអាណិតអាសូរសាជាថ្មី តាមរយៈវីដេអូមួយ ដែលមានវត្តមានរូបនាង និងអ្នកម្ដាយ រៀបរាប់ទុក្ខសោកក្នុងជីវិតជាច្រើនដែលបានជួបប្រទះទាំងទឹកភ្នែក។ ក្នុងនោះដែរ ក្មេងស្រីរូបនេះ បន្ថែមថា ពេលខ្លះ ជីវិតរូបនាង និងគ្រួសារ រកអាហារហូបមិនចង់បាន នៅពេលដែលលក់ចេកឆាបមិនដាច់ ដែលជាហេតុធ្វើឲ្យអ្នករាល់គ្នានៅទីនោះ ទាំងពិធីករ ពិធីការិនី ជាពិសេសអ្នកម្ដាយរូបនាង ក្ដុកក្ដួលខ្លាំង ទប់ទឹកភ្នែកមិនបានគ្រប់គ្នា។

បន្ថែមពីនេះ ជឿជាក់ថា ក្រោយពីបានទស្សនាវីដេអូនេះហើយ ទស្សនិកជនរាល់គ្នានឹង កាន់តែអាណិតអាសូរ និងសរសើរដល់ការតស៊ូដែលរូបនាងមានជាមិនខាន និងជូនពរឲ្យប្អូនស្រីជួបភាពជោគជ័យសម្រេចក្ដីសុបិន្តឆាប់ៗ៕

ប្រភព៖ Yogurt Freshy

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *