ពាក់មី៖ កូនពេញក្រមុំហេីយ​ តេីខ្ញុំគួរលះបង់អ្វីខ្លះ​? 😇កូនពេញក្រមុំមែន​ តែខ្ញុំមិនទាន់ចាស់ឯណា​ នៅក្មេងដែតេី​ 😇

កាលពីពេលថ្មីៗកន្លងទៅនេះ តាមបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា និងលើកសរសើរពីសម្ជស្ស កុមារី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ សម្បុរស្រអែម ក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។

រូបភាព និង​វីដេអូ​ច្រៀង​ចម្រៀង​របស់​កុមារី យ៉ង់ ស្រី​នី​ត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​តាមរយៈ​សម្រស់​ពី​ធម្មជាតិ និង​ការ​ច្រៀង​អមដោយ​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​។ ក្រោយ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​តារា​កំប្លែង​នាយ​ពាក់​មី ទាក់ទង​កុមារី យ៉ង់ ស្រី​នី​ត មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​។

ដោយឡែក ល្ងាចនេះ​នាង ត្រូវបានខាង “Win Samangka & Salon” អញ្ចើញមកតុបតែងថតផ្សព្វផ្សាយ ក្រោយពីមានការតុបតែងកាយ និងស្លៀកក្នុងឈុតសម្លៀកបំពាក់បុរាណ ឃើញថាសម្រស់នាងកាន់តែស្រស់ស្អាត មើលសឹងតែស្គាល់។

ម្ចាស់សំអាងការខាងលើ បានបង្ហោះរូបនាងប៉ុន្មានសន្លឹក អមជាមួយសារយ៉ាងដូច្នេះថា៖ «តុបតែងដោយវីនសំអាងការ😍099509666 010509666
ម្យ៉ាងម្នាក់ទេចា៍ប្អូនស្រីយ៉ុងស្រីនីតនឹងកូនបងពាក់មីស្រីខួច🥰ស៊ែមួយបងប្អូនឈាមជ័រខ្មែរសុទ្ធសាធ😘
ទីតាំង បូរីប៉េងហួតផ្លូវ60មផ្ទះលេខ60ផ្លូវលេខ4» ។

ដោយបែបនេះហើយស្រាប់តែនាយពាក់មី បានយករូបបង្ហោះបន្តទៀតថា៖ «😇 ហុឺ! កូនពេញក្រមុំហេីយ​ តេីខ្ញុំគួលៈបង់អ្វីខ្លះ​? 😇កូនពេញក្រមុំមែន​ តែខ្ញុំមិនទាន់ចាស់ឯណា​ នៅក្មេងដែតេី​ 😇» ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *