ស្រីនីត ទទួលបានសេវាកម្ម សម្អាតធ្មេញ និង ពិនិត្យធ្មេញ ពីពេទ្យធ្មេញល្បីមួយកន្លែង…

កាលពីពេលថ្មីៗកន្លងទៅនេះ តាមបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា និងលើកសរសើរពីសម្ជស្ស កុមារី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ សម្បុរស្រអែម ក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។

រូបភាព និង​វីដេអូ​ច្រៀង​ចម្រៀង​របស់​កុមារី យ៉ង់ ស្រី​នី​ត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​តាមរយៈ​សម្រស់​ពី​ធម្មជាតិ និង​ការ​ច្រៀង​អមដោយ​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​។ ក្រោយ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​តារា​កំប្លែង​នាយ​ពាក់​មី ទាក់ទង​កុមារី យ៉ង់ ស្រី​នី​ត មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ថត​ខ្សែភាពយន្ត​។

លើសពីនេះទៀត បន្ទាប់ពីបានថតរឿងជាមួយនាយពាកមីហើយ ឃើញថាមានសំអាងការជាច្រើន បានទាក់ទងប្អូនស្រី ថតជាបន្តបន្ទាប់កំឡុងស្នាក់នៅទីក្រុងភ្នំពេញ ក្នុងនោះផងដែរ ប្អូនស្រីក៏បានទទួលសេវាកម្មសំអាតធ្មេញ និងព្យាបាលធ្មេញ ពីទន្តបណ្ឌិត ដ៏ល្បីមួយកន្លែងទៀតផងដែរ។

នេះបើតាមគណនេយ្យហ្វេសបុក ទន្តបណ្ឌិតឈ្មោះថា Chhun Soursdey នៅថ្ងៃនេះ បានឲ្យដឹងបែបនេះថា​៖ ថ្ងៃនេះក្មួយស្រី យ៉ង់ ស្រីនីត បានមកជួបខ្ញុំផ្ទាល់ហើយ នៅក្រៅគាត់គួរឲ្យស្រលាញ់និងរួសរាយណាស់។ ខ្ញុំបានធ្វើការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះគាត់ត្រលប់ទៅមណ្ឌលគិរីវិញហើយ ជូនពរក្មួយស្រីរៀនពូកែ ដើម្បីសម្រេចបំណងនាពេលអនាគត។

Leave a Reply

Your email address will not be published. Required fields are marked *