អ្នកមេម៉ាយកូន១ ភិន សុដាលីស ដាស់តឿនជាសាធារណៈថា…..

តារាសម្ដែងកូនមួយអ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពពីរសន្លឹកស្ថិតក្នុងទឹកមុខសិចស៊ី កែវភ្នែកសម្លឹងមុតស្រួច ថែមភ្ជាប់ដោយសំណេរហាក់ដាស់តឿនទៅកាន់មនុស្សទូទៅថា៖ «មិនថាទីណា កន្លែងណា ឬជាមួយមនុស្សណាទេ កុំប្រឹងប្រជ្រៀតខ្លួនឯងទៅក្បែរមនុស្សដែលមិនឱ្យតម្លៃយើង នៅក្បែរ ឬនៅជាមួយមនុស្សដែលមិនស្គាល់តម្លៃមនុស្ស»។

ជាមួយគ្នានោះកូនស្រីលោក អ៊ិន សុភិន រូបនេះក៏បានបន្ថែម ដោយសង្កត់ធ្ងន់បញ្ជាក់នូវគុណតម្លៃមនុស្សថា៖

«ទោះយើងល្អប៉ុណ្ណា ទោះយើងលះបង់ប៉ុណ្ណា ក៏យើងនៅតែគ្មានតម្លៃ គ្មានន័យដដែលហ្នឹង។ មនុស្សយើងម្នាក់ៗ គឺមានតម្លៃ មានគុណសម្បត្តិរៀងៗខ្លួន កុំបន្ទាបតម្លៃខ្លួនឯង ព្រោះតែនៅក្បែរ មនុស្សដែលមិនឱ្យតម្លៃយើង»។

នៅពីក្រោមរូបភាពដ៏ស្រស់ស្អាត រួមជាមួយសារយ៉ាងមានអត្ថន័យរបស់ ភិន សុដាលីស គេឃើញមានអ្នកគាំទ្រជាច្រើនបានស្ងើចសរសើរនូវសម្រស់ដ៏ស្រស់សោភារបស់នាង ដោយមានអ្នកខ្លះបានបញ្ចេញនូវមតិហាក់គាំទ្រពេញទំហឹងថា៖ «នឹងហើយអូននិយាយត្រូវ»៕

Leave a Reply

Your email address will not be published. Required fields are marked *