ញាក់សាច់! តារាចម្រៀង តន់ ចន្ទសីម៉ា ចូលច្រៀងនៅ Galaxy Navatra មិនបាន១ឆ្នាំផង ចេញបាន៦៩បទ មានអ្នកមើល៤៤១លានដង

បើនិយាយពី Views ចូលមើលបទចម្រៀងក្នុងបណ្ដាញសង្គម You Tube ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំផង បែរជាវ៉ាដាច់តារាចម្រៀងទាំងអស់។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបង្ហោះនូវរឿងរ៉ាវដ៏អស្ចារ្យមួយរបស់តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា ខណៈមិនទាន់បាន១ឆ្នាំផងនាងច្រៀងបាន៦៩បទដែលរៀបរាប់ថា៖ «តន់ ចន្ទសីម៉ា មានអ្នកមើលសរុបរហូតដល់ 441លានដង វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ប្រើពេលមិនដល់មួយឆ្នាំ អាចបានលទ្ធផលបែបនេះ ភាពប្រែប្រួលនៃសិល្បៈនៃទសវត្សរ៍ថ្មី បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម អត់ធ្មត់ និងអត្តចរិតល្អនៅក្នុងកាងារ តន់ ចន្ទសីម៉ា ស្ទើរតែគ្មានពេល សម្រាប់ខ្លួនឯងគឺបានផ្ដល់ឱ្យការងារស្ទើរតែទាំងស្រុង ពិតជាគួរឲ្យស្ងើចសសើរ នឹងការប្រឹងប្រែងតស៊ូរបស់គាត់ណាស់»។

ជាមួយគ្នានោះ តន់ ចន្ទសីម៉ា ជាសាមីខ្លួនក៏បានចែករំលែកនូវរឿងរ៉ាវអស្ចារ្យនេះបន្ត ដែលភ្ជាប់ដោយសំណេរថ្លែងអំណរគុណដល់មហាជនថា៖ «ខ្ញុំមានតែម្រាមដៃ10សំពះអរគុណពុកម៉ែបងប្អូនដែលគាំទ្រ នាងខ្ញុំដោយទឹកចិត្តនិងបេះដូង អរគុណ ថ្នាក់ដឹកនាំ ក្រុមការងារ GalaxyNavatraទាំងអស់ផងដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *