សួស វីសា សើចចង់គាំងព្រោះតែសកម្មភាពស្វាមី……………………. (មានវីដេអូ)

ខ្សែជីវិតតារាចម្រៀង សួស វីសា ពិតជាមានសំណាងណាស់ដែលមានលោក ថមមី ជាស្វាមីអាចធ្វើឲ្យនាងសើចច្រើនក្នុងពេលដែលកំពុងមើលថែកូនស្រីបណ្ដូលចិត្តរួមគ្នា។ សួស វីសា តារាចម្រៀងមកពីទឹកដីខេត្តស្វាយរៀងបានធ្វើការទម្លាយអារម្មណ៍ពិត ទទួលបានពីស្វាមីដែលជាមិត្តរួមវិថី​សិល្បៈដូចគ្នាគ្រាដែលធ្វើនូវសកម្មភាពយ៉ាងសាមញ្ញពេលនៅផ្ទះ ដោយលោកបានពាក់អាវ និងពាក់ស្បែកជើងរបស់នាងដើរសំដែងអោយនាងមើលសើចក្អាកក្អាយសប្បាយខ្លាំង។ ភរិយាលោក ថមមី ក៏បានរៀបរាប់ក្នុងសំណេររំភើបខ្លាំងរហូតទម្លាយ​ប្រាប់ស្ទើរតែទាស់កូនខ្ចីព្រោះតែសំណើចថា៖ «បងល្អពេកហើយប្តី មួយថ្ងៃៗអ្នកផ្ទះយើងសើចចង់គាំង មុខចង់ជ្រួញគ្រប់គ្នាហើយប្តីអើយ សំខាន់អូនសើចម្តងៗចង់ទាស់កូនខ្ចី អរគុណការលះបង់គ្រប់យ៉ាងរបស់បងមកលើអូន និងក្រុមគ្រួសារ I Love You My Husband Tommy»៕

Leave a Reply

Your email address will not be published. Required fields are marked *