កញ្ញា វ៉ាន់ នីឡា៖ ស្រីខួចក្រមុំហើយ ជិតបានប្ដី ដូចចែដែរហើយ
ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយកញ្ញា វ៉ាន់ នីឡា ជាអ្នកកំប្លែងដែលមានរូបសម្រស់ដ៏ទាក់ទាញម្នាក់ហើយនាងក៏ជាអតីតតាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ផងដែរ។ ដោយឡែក ស្រីស្រស់តូចតន់រូបនេះក៏ធ្លាប់ឆក់បានតំណែងតួឯកផងដែរ ប៉ុន្ដែអាជីពដែលនាងត្រូវបានគេស្គាល់ច្បាស់នោះ គឺជាអ្នកកំប្លែងរូបស្អាតម្នាក់ប្រចាំនៅ CTN៕
ដោយឡែកកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ យ៉ង់ ស្រីនីត និង ស្រីខួច ដែលត្រូវជាកូនស្រីបង្កើត របស់ នាយ ពាក់មី បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកគួរឲ្យចាប់អារម្មណ៍ ថតឲ្យសំអាងការ វីន ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំងនូវ សម្រស់របស់ ស្រីខួច និង ស្រីនីត។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែនាយ ពាក់មី ក៏និយាយដែរថា “ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ”។ នាយបន្ថែមទៀតថា “មូលហេតុ កូនស្អាត កាត់ទៅអ្នកណា មេីលតាមនឹងទៅ ! ឪ ឬ ម៉ែ ?”។
នៅមិនទាន់អស់ទេ នៅក្នុងនោះ គេក៏បានឃើញ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជា កូនស្រីបង្កើត របស់លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ក៏មានការភ្ញាក់ផ្អើល ក្រោយឃើញ សម្រស់ស្រីខួច ដល់ថ្នាក់ លាន់មាត់ថា “ស្រីខួចក្រមុំហើយ ជិតបានប្ដី ដូចចែដែរហើយ”។