រំលោ ភកូនឈ្នួលខ្លួនឯង បានសម្រេចមួយដង ខណៈនាងកំពុងលង់លក់ដំណេក រួចឡើងទៅចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចាប់ឃា ត់ខ្លួនជន សង្ស័ យ ម្នាក់ ករ ណី រំ លោ ភ សេ ព ស ន្ថ វៈ លើនារីម្នាក់ជាកូនឈ្នួលស្នាក់នៅផ្ទះជាមួយគ្នា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ម ស ស ភេទស្រី អាយុ១៧ឆ្នាំ ។ ចំណែកខ្លួនជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រីឯវត្ថុតាងចាប់យករួមមាន ៖ រថយន្តម៉ាក FORD RANGER ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ2BC-5652 មានលេខតួMNCUMF 05577 លេខម៉ាស៊ីនP5A16359 ចំនួន០១គ្រឿង។

ប្រភពដដែលបានបន្តថា ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង៥០នាទី ជនរងគ្រោះ កំពុងតែដេកនៅផ្ទះ ជាន់ផ្ទាល់ដី ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តែម្នាក់ឯង ស្រាប់តែជនស ង្ស័ យ ឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ផ្ទះ បានមកពីខាងក្រៅ ហើយលូកដៃដោះសោរដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។

ពេលនោះជនសង្ស័ យ ក៏បានចា ប់ដៃស្តាំរបស់ជ ន រង គ្រោះ រួច ធ្វើ ស កម្មភា ព រំ លោ ភ សេ ព ស ន្ថ វៈ លើ ជ នរ ង គ្រោះ បានសម្រេច ។ នៅពេលជនសង្ស័យធ្វើសកម្មភាព រំ លោ ភ សេ ព ស ន្ថ វៈនោះ ជន រងគ្រោះ ពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យ ស ម្លាប់ ចោ ល ពេលជនស ង្ស័យ រំ លោ ភ បាន សម្រេ ច ហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា ។

បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើតរបស់ខ្លួន ។ ហើយបងប្រុស ក៏បាននាំជនរងគ្រោះ មករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។

លុះរហូតដល់វេលាម៉ោង០៤ និង៤០នាទី ទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចខាងមុខផ្ទះ ជ នសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពិតជាបានធ្វើសកម្មភាព រំ លោ ភ សេ ព ស ន្ថ វៈ លើជន រង គ្រោះប្រាកដមែន ។ ហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុន ប៉ ង រំ លោ ភ សេ ព ស ន្ថ វៈ លើជន រងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជន រងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅ ដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់ រំ លោ ភ សេ ព ស ន្ថ វៈ លើជ ន រង គ្រោះ បាន សម្រេ ចតែម្តង ៕

Leave a Reply

Your email address will not be published. Required fields are marked *