ញាក់សាច់!តម្លៃខ្លួនអូនរ៉ូស ថតម្តងៗ ចាប់ពី 500$ រហូតដល់ទៅ ៣០០០ដុល្លារ..

តារាសម្តែងស្រីដែលកន្លងមកចូលចិត្តការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចីកញ្ញា អាណារ៉ូស កាន់តែមានភាពល្បីល្បាញជាពិសេសនៅក្នុងបណ្តាញសង្គម ដោយកញ្ញា តែងតែបង្ហោះសារបែបកំប្លែងៗ ក្នុងនោះមួយរយៈនេះ គឺកញ្ញា ពិតជាល្បីខ្លាំងរឿងក្រដាស់១០ ក្រដាស់២០ ស្គាល់វិមានឯករាជ្យ ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងតម្លៃខ្លួនរបស់ រ៉ូស ពេលថតម្តងៗ គឺ មានចាប់ពី ៥០០ដុល្លារ រហូតដល់ទៅ ៣០០០ដុល្លារ ​ឯនោះ។

លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “រ៉ូសឥឡូវមិនមែនរ៉ូសពីមុនទៀតទេ គឺប្លែកគ្រប់យ៉ាង ហៅថតម្តងៗត​ម្លៃខ្លួ​នចាប់ពី 500$ឡើងទៅបានថត ! ថតពានិជ្ជកម្ម កន្លះថ្ងៃ 1000$ ថត ស្ពតផ្ទះល្វែង 3000$ ! គិតទៅហេតុតែគេល្បី ត​ម្លៃខ្លួ​នឡើងកប់ពពកណ៎ …! ចង់ហៅរ៉ូសថតស្ពតដែកថែប ហើយលោ​តពី​លើ​អ​គារ កាន់ដែកថែប រ៉ូសយកប៉ុន្មានណ៎..??”៕

Leave a Reply

Your email address will not be published. Required fields are marked *