ទីបំផុតបែកធ្លាយការពិតហើយ នារីអូតែស ត្រូវសង្សារនិងមិត្តភក្តិ មិនតិចជាង១០នាក់ ចាប់នាងរំ លោ​ ភរហូតដល់ស្លា ប់

ហ្វីលីពីន៖ ប៉ូលិសក្រុងម៉ាកាទី ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានចោទប្រកាន់បុរស១១នាក់ ទាក់ទងនឹងបទរំលោភហើយសម្លាប់ នារីអូតែសដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ កញ្ញា Christine Angelica Dacera អាយុ ២៣ឆ្នាំ នៃក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមជនសង្ស័យ និងនារីរងគ្រោះ បានជួបជុំធ្វើពីធីអបអរសារទរឆ្លងឆ្នាំសាកលកន្លងទៅ។

ប៉ូលិស បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានចោទប្រកាន់ជនសង្ស័យដែលមានគ្នា ១១នាក់ ទោះបីជាលទ្ធផលកោសល្យវិច័យ គ្រោងចេញនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះក៏ដោយ។

យោងទៅតាមគេហទំព័រព័ត៌មាន CONAN DAILY បានចេញផ្សាយនូវព័ត៌មានដ៏សែនក្រៀមក្រំគឺថា កញ្ញា Christine Angelica Faba Dacera ត្រូវបានគេរកឃើញថា មានស្នាមជាំ នៅលើដៃ និងនៅលើជើង ដោយបានពិនិត្យ និងសនិ្នដ្ឋានថា នាងត្រូវបានមិត្តភកិ្ត និងសង្សាររបស់នាងរួមទាំងអស់១១នាក់ បាន រំ លោ ភរហូតដល់ ស្លា ប់ បាត់បង់ជីវិត។

ហេតុការណ៍ដ៏រន្ធត់ និងដ៏​ សែ នក្រៀមក្រំមួយនេះត្រូវបានមតិសាធារណជន ទាំងក្នុងប្រទេសហ្វីលីពីនផ្ទាល់ និងនៅក្នុងពិភពលោកបានថ្កោលទោស ចំពោះទង្វើដ៏សាហាវយង់ឃ្នងមកលើរូបនាង និងទាមទារស្វែងរកនូវយុត្តិធម៌ជូនរូបនាងឲ្យខានតែបាន។

ប៉ុន្តែប៉ូលីស ក៏បានបញ្ជាក់រឿងមួយដែរថា ការ ស្លា ប់របស់នាង គឺមកពី ការដាច់សរសៃឈាមខួរក្បាល ដោយ គេកំពុង ស ង្ស័យ ខ្លាចពាក់ព័ន្ធនឹង រឿងគ្រឿ ង ញៀន ដែលនាង និងមិត្តភក្តិ មានការប្រើប្រាស់ក្នុងថ្ងៃនោះ ដូច្នេះសមត្ថកិច្ច ក៏កំពុងតែសិក្សា និងស្រាវជ្រាវលើរឿងមួយនេះបន្ថែមទៀត។ ហើយមុននឹងនាងស្លា ប់ នាងបានរកគេ ឲ្យជួយ ហើយពេលនោះ អ្នកគ្រប់គ្រងសណ្ឋាគារម្នាក់ ក៏បានជួយធ្វើចលនាបេះដូង រួចក៏បញ្ជូនទៅមន្ទីរពេទ្យ តែគួរឲ្យសោកស្តាយ រូបនាងក៏បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ដោយមិនអាចជួយសង្គ្រោះជីវិតបាន។

យ៉ាងណាមិញ មិត្តភក្តិរបស់នាង ដែលបានចូលរួមកម្មវិធីឆ្លងឆ្នាំ ត្រូវបានហៅមកសួរចម្លើយទាំងអស់ ទាក់ទងនឹងរឿងនេះ តែមិនទាន់មាន ភស្តុតាងមួយណា អាចចោទប្រកាន់ទៅកាន់ពួកគេ នៅឡើយទេ។ តែនេះក៏ជាសារដាស់តឿន សម្រាប់មិត្តនារីផងដែរ កុំទុកចិត្តមេឃ ទុកចិត្តផ្កាយឲ្យសោះ ទោះមិត្តភក្តិជិតស្និទ្ធបែបណាក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *