សម្តីមួយមាត់ចុងក្រោយរបស់ ជន សង្ស័ យ ម្នាក់ ក រ ណី រំ លោ ភ ស ម្លា ប់ នារីអូតែស នៅថ្ងៃឆ្លងឆ្នាំ

រឿងរ៉ាវករណីនៃការ ស្លា ប់ របស់នារី បម្រើអាកាសចរវ័យក្មេង Christine Dacera ដែលគេប្រទះឃើញកាលពីថ្ងៃឆ្លងឆ្នាំ បានក្លាយជាប្រធានបទ កំពុងផ្ទុះជាខ្លាំងនៅលើពាលពេញអ៊ីនធើណែត​ ដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ទទូចចាប់ ជន សង្ស័យ ក៏ដូចជាអ្នកពាក់ព័ន្ធ មក កាន់ ទោ ស តាម ផ្លូវ ច្បា ប់ ដើម្បីរកយុត្តិធម៌ដល់ជនរ ង គ្រោះ ដែលបា ន ស្លា ប់ ដូច្នេះដែរ៕

ជន សង្ស័ យម្នាក់ បានចេញមកបកស្រាយក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNN Phillippines ដោយបានអះអាងថា ខ្លួនមិនប្រព្រឹត្តដូចអ្វីដែលគេបានចោទប្រកាន់នោះទេ។

ជនសង្ស័យឈ្មោះ Gregorio de Guzman បានប្រាប់ថា គេនិងមិត្តភ័ក្តិដទៃទៀត បានព្យាយាមជួយសង្គ្រោះជនរងគ្រោះ Christine Angelica Dacera អាយុ ២៣ឆ្នាំ ដែលជាអូតែសនៃក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ។

ជនសង្ស័យបាននិយាយថា៖ “ពួកយើងបានព្យាយាមជួយសង្គ្រោះនាង។ តើមានព័ស្តុតាងអ្វីដែលថា ពួកយើងអាចប្រព្រឹត្តទង្វើបែបនេះ (រំ លោ ភ ស ម្លា ប់)? នាងគឺជានារីតែម្នាក់គត់នៅក្នុងក្រុម នេះជាហេតុដែលនាងប្រៀបបីដូចជា ម្ចាស់ក្សត្រិយ៍ អ៊ីចឹង ទាំងអស់គ្នាការពារនាងណាស់។ នាងប្រៀបបាននឹងប្រធានក្រុមនៅពេលនោះ”៕

ប្រភព mytvplus

ប្រភពដើម៖ CNN Philippines

Leave a Reply

Your email address will not be published. Required fields are marked *