ពិតជាសោកស្តាយណាស់.! បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា”បាននិងកំពុងផ្ទុះ ការចាប់អារម្មណ៍ខ្លាំង ពេញបណ្តាញសង្គមនានា ពិសេស Tik Tok តែសែនសោកស្តាយម្ចាស់បទ បានទទួលមរណភាព២ឆ្នាំមុន ដោយសារតែ…
ទោះជាយ៉ាងណាម្ចាស់សំនៀងដ៏ពិរោះប្លែកនេះគឺជាអ្នក ចម្រៀងឈ្មោះ កាក់ ចន្ធី ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺម្ចាស់បទចម្រៀងមួយនេះបានទទួលមរណភាពហើយកាលពីឆ្នាំ២០១៨ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា” បាននិងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមនានា ពិសេស Tik Tokក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
នៅតាមផ្ទះ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួនក៏បានលើកយកបទចម្រៀងនេះមកច្រៀងនិងមានអ្នកច្រៀងតាមប៉ុន្តែមានមនុស្សមិនច្រើនឡើយដែលបានស្គាល់ពីម្ចាស់សំនៀងដើម។
តាមការពិតអ្នកនាង កាក់ ចន្ធី គឺជាតារាចម្រៀងល្បីនិយមច្រៀងបទចម្រៀងចង្វាក់ រ៉ុកខេនរ៉ូល និងធ្លាប់មានប្រវត្តិកម្សត់ បានបាត់បង់ជីវិតអស់រយៈពេលប្រមាណ ២ឆ្នាំហើយ ដោយបន្សល់តែបទចម្រៀងជាច្រើន ដែលក្នុងចំណោមនោះ មានខ្លះ បាន និងកំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គម Tik Tok។ ជាការសោកស្តាយដែលបទចម្រៀងរបស់អ្នកនាងដែលកំពុងទទួលបានការគាំទ្រច្រើនបែបជាមិនត្រូវបានបង្ហាញមុខលើឆាកតន្ត្រីច្រើនទៅវិញ។
អ្នកនាង បានបាត់បង់ជីវិតក្នុងវ័យ៣៨ឆ្នាំគួរឲ្យសោកស្ដាយ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីអំឡុងខែ មីនា ២០១៨គ្រាដែលតារាចម្រៀងខ្មែររូបនេះ បានធ្វើដំណើតាមម៉ូតូកង់បី pass app មកដល់ស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញក៏មានរថយន្តម៉ាក ព្រុសមួយគ្រឿងជិះឡើងលឿនមកបុកម៉ូតូកង់បីដែលមានអ្នកនាងជិះលើនោះបណ្តាលអ្នកនាង មានគ្រោះថ្នាក់ធ្ងន់រហូតដល់ស្លាប់។
កន្លងទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី រ៉ុកខែនរ៉ូល កាក់ ចន្ធី ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ អមដោយសារលើកសរសើរពី ទេពកោសល្យផ្នែកចំរៀង តន្ត្រីរបស់ចន្ធី បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើកហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្ត្រីសម័យរបស់ខ្មែរ។
រសជាតិថ្មីទាំងអត្ថន័យ និងចង្វាក់ភ្លេងប្លែករបស់បទចម្រៀងអ្នកនាងអាចធ្វើឲ្យអ្នកលេង បណ្តាញសង្គមជាច្រើនច្រៀងត្រាប់តាមជាហូរហែចាប់តាំងពីក្មេងចាស់ប្រុសស្រីរហូតសិល្បករជាច្រើនក៏និយមច្រៀងត្រាប់តាមផងដែរ។
កាក់ ចន្ធី ជាតារាចម្រៀងរ៉ុកឃែនខេនរ៉ូលខ្មែរតែមានប្រជាប្រិយភាពលើឆាកអន្តរជាតិ ដែលមានកំណើតពីទឹកដីខេត្តព្រៃវែងស្រុកកំពង់ត្របែក។ មិនល្បីខ្លាំងក្នុងស្រុក ប៉ុន្តែអ្នកនាងមានការពេញនិយមខ្លាំងនៅបរទេស ពិសេសប្រទេសបារាំង និងសហរដ្ឋអាមេរិក ដែលអ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវអន្តរជាតិ ហើយនោះ ជាហេតុដែលអ្នកនាងជារឿយៗត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញាប់ ៕
ប្រភព KPS BreakingNews