ឃាត់ខ្លួន និងចា ប់ផ្សឹក ភិក្ខុសង្ឃម្នាក់ ពាក់ពន្ធ័ករណី រំ លោ ភ

ភិក្ខុសង្ឃមួយអង្គ ត្រូវសមត្ថកិច្ចចម្រុះចុះអនុវត្ដដីកា តាមទៅឃាត់ព្រះកាយ ប្រគល់ឲ្យមន្រ្ដីសង្ឃចា ប់ផ្សឹក មុននឹងនាំទៅអនុវត្ដតាមច្បាប់រដ្ឋ កាលពីវេលាម៉ោង៤ និង៤១នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅក្នុងវត្តព្រៃខ្លូត (វត្ដច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្ដីនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា ការឃាត់ព្រះកាយភិក្ខុខាងលើនេះ បានធ្វើឡើង តាមដីកាលេខ ៤៥៣៥ ចេញដោយលោក ឡុង ស៊ីថា តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័នឹងករណី រំ លោ ភ សេ .ព ស ន្ថ វៈ មាន ស្ថា ន ទ ម្ង ន់ ទោ ស នៅក្នុងវត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្ដីនគរបាលស្រុកចន្ទ្រា បានបន្ដថា ភិក្ខុទ្រុស្ដសីល ដែលឃាត់ខ្លួន មាន នាម អ៊ន ឆៃរ៉ាក់ ព្រះជន្ម២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្ដែបច្ចុប្បន្នភិក្ខុអង្គនេះ បានមកគង់ នៅក្នុងវត្តព្រៃខ្លូត (វត្តច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលចាប់ផ្សឹករួចហើយ សមត្ថកិច្ចខេត្តស្វាយរៀង បានប្រគល់ជនសង័្សយ ទៅឲ្យការិយាល័យប្រឆាំ ង ការ ជួ ញ ដូ រ មនុស្ស និងការពារអនី តិ ជ ន ខេត្តកំពង់ឆ្នាំង ដែលជាអ្នកកាន់សំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *