នោះ!ជា វណ្ណារិទ្ធ អន់ចិត្តខ្លាំងដាច់ចិត្តបង្ហោះជាសាធារណៈ រៀបរាប់ថា…

តារាសម្ដែង និងជាពិធីករល្បីលោក ជា វណ្ណារិទ្ធ បានបង្ហោះសារបង្ហាញអារម្មណ៍អន់ចិត្តលើការចុះផ្សាយព័ត៌មាន ដាក់ចំណងជើងមិនសមរម្យ បង្កឲ្យមហាជនយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរចំពោះកិត្តិយសគ្រួសាររបស់ខ្លួនទាំងមូលផងដែរ។

សារបង្ហាញអារម្មណ៍នេះត្រូវបានលោក ជា វណ្ណារិទ្ធ បញ្ជាក់ដោយសម្ដីថា៖ « ពេលខ្លះការយល់ឃើញរបស់មនុស្សផ្សេងៗគ្នាល្អអាក្រក់គេមើលដឹងជីវិតគ្រួសារប្រពន្ធកូនគេថតសប្បាយ លេងសើចសោះយកទៅចុះដាក់ចំណងជើងឲ្យតែគេមើលងាយស្អប់ខ្ពើមថាឡើងសុទ្ធតែមិនចេះអៀនខ្មាស សួរដូចឆោត ខ្វះចំណងជើងដាក់ ឬ ខ្វះព័ត៌មានចុះផ្សាយចុះផ្សាយរាល់ថ្ងៃទំនេរពេកមែន? Page ធំណាស់តែខ្វះបន្តិច»។

យ៉ាងណាមិញជុំវិញសារប្រតិកម្មនេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍ខឹងសម្បារជាខ្លាំងដោយក្នុងនោះមានអ្នកខ្លះបានចូលរួមខមិនដូច្នេះថា៖ «កុំខ្វល់មួយពួកនឹងបង បងគឺជាគំរូដល់គ្រួសារច្រើនណាស់ ពីមុនខ្ញុំឃើញតារាមួយចំនួនតែងតែលាក់បាំង តែបងបើកចំហរតាំងពីតាមមក រហូតមានគ្រួសារតារាជាច្រើនបើកចំហរតាមបងដែរ ចឹងសូមបងបន្តចែករំលែកភាពរីករាយនេះទៀតបង កុំយកចិត្តមួយពួកនោះអីបង»៕

Leave a Reply

Your email address will not be published. Required fields are marked *