លោកទិត្យ វិច្ឆិកា រំលែកទុក្ខយ៉ាងក្រៀមក្រំមរណភាព គ្រូបង្វឹកឆ័ត្រយោង…..

កាលពីវេលាម៉ោង១៣ និង២០ នាទី ថ្ងៃ​ទី ១៤ ខែមករា​ ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២ នាក់ ក្នុងហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ មូលហេតុ នៃការធ្លាក់នេះ គឺដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង ។

ជាមួយគ្នានោះដែរគេក៏ប្រទះឃើញអតីតតារាចម្រៀងកេរ្តិ៍ឈ្មោះល្បីល្បាញកំឡុងឆ្នាំ២០១០លោក ទិត្យ វិច្ឆិកា បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំថា៖ «២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក… ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ KOMANDO បុព្វហេតុដើម្បីជាតិមាតុភូមិ» ៕

Leave a Reply

Your email address will not be published. Required fields are marked *