គ្រាន់តែបើក ហ្វេសប៊ុក ឃើញដំណឹងលោកគ្រូបង្វឹកលោតឆត្រយោងស្លា ប់ អ្នកស្រី ទ្រី ដាណា រន្ធត់យ៉ាងខ្លាំង ក៏បានចូលរួមរំលែកទុក្ខ នូវថវិការចំនួន…

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទីទើ បអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ។

សូមបងប្អូនមិត្តភក្ដិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកម្ម៉ង់ដូរទាំងអស់ អញ្ជើញចូលរួមបុណ្យសពតាមប្រពៃណីការគួរ សូមបងប្អូនជ្រាបជាដំណឹង៕

ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន​ ព​ លី​ ជី​ វិត​ ទៅហើយទន្ទឹម​នឹង​ដំណឹង​ដ៏​ ក្រៀម​ ក្រំ​ ​បំផុត​នេះ​ដែរ​ ស្រាប់តែមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះចូលរួមរំលែកទុក្ខគ្រួសារសព 1000$ ដោយភ្ជាប់សារថា៖ «រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំងចំពោះធនធានកងទ័ពកម្ពុជា😢😢😢 បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្វាត់សិស្សរាប់មិនអស់តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លា ប់ 😭 សូមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណខណ្ឌពូ បានទៅកាន់សុគតិភព🙏🙏🙏 ពិតជាស្ដាយខ្លាំងណាស់😢» ។

Leave a Reply

Your email address will not be published. Required fields are marked *