ឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមរំលែកទុក្ខនូវថវិកា ដល់គ្រួសារសព និងគ្រួសារដែលរងរបួស ចំនួន ២៥០០០ដុល្លារ…

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទីទើ បអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ។

សូមបងប្អូនមិត្តភក្ដិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកម្ម៉ង់ដូរទាំងអស់ អញ្ជើញចូលរួមបុណ្យសពតាមប្រពៃណីការគួរ សូមបងប្អូនជ្រាបជាដំណឹង៕

ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន​ ព​ លី​ ជី​ វិត​ ទៅហើយទន្ទឹម​នឹង​ដំណឹង​ដ៏​ ក្រៀម​ ក្រំ​ ​បំផុត​នេះ​ដែរ​ ស្រាប់តែមុននេះបន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះថា៖«🙏🙏🙏🙏😭😭😭😭 ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីមុឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។ 🙏🙏សូមក្រុមគ្រួសារនៃសពទាក់ទងមក 🙏បងហេងឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ» ។

Leave a Reply

Your email address will not be published. Required fields are marked *