កូនប្រុសបង្កើត លោកគ្រូ លឹម “សាយបង្ហោះសាររំជួលចិត្ត ប៉ាទៅលឿនពេកហើយ..គ្មានបានលាកូនសូម្បីមួយម៉ាត់ ប៉ាជាងវីរៈបុរសរបស់កូន…”
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទីទើ បអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ។
ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ បើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ណ្តាញសារព័ត៌មានថា មូលហេតុដែលនាំឱ្យមានឧបទ្ទេវហេតុនេះ ដោយសារខ្យល់ខ្លាំង ទើបធ្វើឱ្យខ្សែឆ័ត្រយោង នាយទាហានទាំងពីរវ័ណ្តគ្នា ហើយធ្លាក់ពីកម្ពស់១០០ម៉ែត្រមកដី។ បើតាមលោក ឈុំ សុជាត អ្នកទាំងពីរនោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលនាយទាហាន មានឈ្មោះ លឹម សាយ ជាគ្រូហ្វឹកហ្វឺនយុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បានស្លាប់ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ។ ជាក់ស្តែងក្រោយពីទទួលដំណឹង ថាលោកគ្រូ លឹម សាយ បានទទួលមរណ ភាពនោះ ស្រាប់តែកូនប្រុសរបស់លោក បានបង្ហោះសារថា “សូមលោកបានទៅកាន់សុខគតិភព ប៉ាទៅលឿនពេកហើយ..គ្មានបានលាកូនសូម្បីមួយម៉ាត់ ប៉ាជាងវីរៈបុរសរបស់កូនជានិច្ច ប៉ាស្លាប់មានកេត្តិយសក្នុងកាតព្វកិច្ចបម្រើជាតិ..សូមជាតិក្រោយកើតជាកូនប៉ាទៀត..”។
លោកបានបន្តទៀតថា “ខ្ញុំលែងមានប៉ាហៅទៀតហើយ…”។ ហើយក៏បានបង្ហោះសារបន្ថែមទៀតថា “៧ឆ្នាំហើយដែលឃ្លាតពីផ្ទះមកស្រុកគេ៧ឆ្នាំហើយដែលមិនបានជួបមុខគាត់ បាត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុខតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត..”។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ នៃស.ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ គ្មានថ្ងៃត្រឡប់វិញ៕
សូមបងប្អូនមិត្តភក្ដិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកម្ម៉ង់ដូរទាំងអស់ អញ្ជើញចូលរួមបុណ្យសពតាមប្រពៃណីការគួរ សូមបងប្អូនជ្រាបជាដំណឹង៕