តារាចម្រៀងឆាយ វីរៈយុទ្ធ នាំភរិយា ដើរលេងលើឆ្នេរសមុទ្រ គម្រប់ខួបរៀបការ៣ឆ្នាំ

បច្ចុប្បន្ននេះ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ ក្នុងបទចម្រៀងដ៏ពេញនិយមជាច្រើន សម្រាប់ហ្វេនៗស្ដាប់កម្សាន្ត ផងដែរ។

ជាក់ស្តែង នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ នេះ ចំគម្រប់ខួបអាពាហ៍ពិពាហ៍ ៣ឆ្នាំ លោក និងភរិយា​ បានធ្វើឲ្យប្រិយមិត្តជាច្រើនប្លែកអារម្មណ៍ជាខ្លាំងដោយលោកបានជូនកាដូ ជាបទចម្រៀងពីរោះៗ បែបមនោសញ្ចេតនាជាច្រើនបទ​​ ដល់អ្នកសុំណូមពរ អមជាមួយទេសភាព នៅមាត់សមុទ្រ មើលទៅពិតជាប្លែកអារម្មណ៍ខ្លាំងណាស់។ ក្នុងនោះមានដូចជាបទ “អរគុណអូនដែលស្រឡាញ់បង”, “នឹកអូនស្ទើរដាច់ខ្យល់”, “អ្នកណាឲ្យអូនឃ្លាត” និងបទ “កុំឲ្យគេឈឺដោយសារបង”។ តោះដើម្បីកុំឲ្យខាតពេលយូរសូមទៅទស្សនា និងស្តាប់ទាំងអស់គ្នាខាងក្រោមនេះ។

Leave a Reply

Your email address will not be published. Required fields are marked *