ក្រោយពេលលែងលះគ្នាបានមួយរយៈ ឧកញ៉ា ឌួង ឆាយ សូមឲ្យភរិយា គួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗ អោយបានច្រើន មិនគួរដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយ

ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាដូចដែរ នូវរឿងរ៉ាវ លោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ ដោយពួកគាត់ទាំងពីរ បានយល់ព្រមលែងលះគ្នាដាច់ស្រេច ដោយសន្ដិវិធី កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រោយពី​លោក​ជំទាវ​ ដេត ម៉ាលីណា ​ប្រកាស​លែងលះ​ ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​នោះ គេ​សង្កេត​ឃើញ​ថា លោក​ឧកញ៉ា​ឌួង ឆាយ បាន​បង្ហោះ​សារ​បន្តបន្ទាប់​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ​ហាក់​ចង់​សម្របសម្រួល​ជាមួយ​គ្នា​វិញ។ដោយឡែក កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២១ លោក​ឧកញ៉ា​ឌួង ឆាយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​កូនៗ អម​ដោយ​សារ​រៀបរាប់​ថា

«​ថ្ងៃសីល៍​នាំ​កូនៗ​មក​ហូបបាយ និង​គេង​លេង​ជាមួយ​កូនៗ​យប់​រាត្រី​នេះ​ពីព្រោះ​កូនប្រុស​ចង់ទៅ​មើល​បន្ទប់​គេង​ដ៏​សែន​តូច​របស់​ប៉ាៗ​។ថ្ងៃ​ព្រឹកស្អែក​មាន​កិច្ចការងារ​សំខាន់​ដើម្បី​ដោះស្រាយ ហើយ​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ​

ការពិត​នឹងមាន​នៅលើ​លោក​នេះ​។ ស្នាមញញឹម របស់​កូនៗ​គឺ​សេចក្តីសុខ​របស់​ឪពុកម្តាយ​គ្រប់រូប​។ គ្រួសារ​ដែលមាន​សុភមង្គល​គឺ​កើតចេញពី​ការយោគយល់​អធ្យាស្រ័យ​អនុគ្រោះ​អត់ឱន​អោយ​គ្នា​លះបង់​គ្រប់បែបយ៉ាង​ជាពិសេស​អារម្មណ៍ និង​សេចក្តីសុខ​សប្បាយ​ផ្ទាល់ខ្លួន​ ដើម្បី​កូនៗ​និង​ឈរលើ​គោលការណ៍​​សម្របសម្រួល​ចំណុច​កណ្តាល​រួមគ្នា​ដោះស្រាយ ​ទើប​បញ្ចប់​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​សន្តិភាព​បាន ​មិនមែន​ការ​លាប​ពណ៌​ចោ ទប្រកា ន់ ​យកឈ្នះ​ចាញ់​គ្នា​នោះ​ទេ​»​។​យ៉ាងណាមិញ នៅ​ថ្ងៃ​ដដែល​នោះ លោក​​ឧកញ៉ា ​បាន​បង្ហោះ​សារ​រៀបរាប់​ទៀត​ថា

«​សប្បាយចិត្ត​ណាស់​បានកូនៗ​មក​គេង​ជាមួយ​។ រាត្រីសួស្តី​ណា​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ពី​បន្ទប់​គេង​ថ្មី​មួយ​ខែ​ចុង​ក្រោយនេះ​គុណ 1,000 សំពៅ ទោស​មួយ​ចូលទៅ​រលាយ​ខ្ទេចខ្ទី​គ្មាន​សល់​មនុស្ស​មិនមែន​ជា​ទេវតា​ដែល​ធ្វើ​មិនចេះ​ខុស កំហុស​ខុសឆ្គង​តែងតែមាន​ក្នុងនាម​ជាម​នុស្ស មាន​រូប មានទុក្ខ មាន​ការ​យល់ច្រលំ​រមែង​តែងតែ​ធ្វើអោយ​យើង​មានការ​គុំ កួន​ក្តៅក្ រហាយ ស្អប់ ខ្ពើម​គ្នា លាប​ពណ៌ ចោទប្រកាន់ ថ្កោលទោស​គ្នា អត់​រឿង ធ្វើអោយ​មានរឿង រឿង​តូច​ធ្វើអោយ​រឿង​ធំ សំខាន់បំផុត​ចង់​រស់នៅ​អោយ​មាន​សេចក្តីសុខ សុភមង្គល សិរិ​សួស្ដី ត្រូវ​ជៀសវាង​ការយល់ច្រលំ គឺ​ត្រូវមាន 4 ប្រការ​នៅក្នុង​ចិត្ត​អារម្មណ៍​

1. យោគយល់​ 2. អនុគ្រោះ​3. អធ្យាស្រ័យ​ 4. សួរនាំ​ស្តាប់​ហេតុផល​»​។​ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២១​នេះ លោក​ឧកញ៉ា​ឌួង ឆាយ ​បាន​បង្ហោះ​សារ​សំដៅ​ទៅលើ​​ភរិយា ​ដោយ​បញ្ជាក់​កាន់តែ​ច្បាស់​ថា «​ខ្ញុំ​ដឹងថា​អ្នក​ពិបាកចិត្ត​ប៉ុន្តែ​គួរ​ចំណាយ​ពេល​មើលថែ និង​ផ្តល់​ភាព​កក់ក្តៅ​អោយ​កូនៗ​អោយ​បាន​ច្រើន​ទើប​ល្អ មិនមែន​ដើរហើរ​ផឹក​ស៊ី ​ជប់លៀង​កម្មវិធី​សប្បាយ​រាល់ថ្ងៃ​នោះទេ​។ កូនៗ​ត្រូវការ​ភាព​កក់ក្តៅ​ពី​យើង អ្វី​ដែល​ខ្ញុំ​ធ្វើ​ទាំងអស់​គឺ​ដើម្បី​ចង់​អោយ​អ្នក​ល្អ បែរជា​អ្នកចោទ​ខ្ញុំ​ថា​ ស្តី​អោយ​អ្នក ខ្ញុំ​ពិតជា​អស់កម្លាំង​ណាស់​»៕​ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *