អ្នកនាង ឡោម លក្ខិណា បានភ្ជាប់ពាក្យជាមួយគូដណ្តឹងថ្មី

ថ្មីៗនេះ មហាជនអ្នកគាំទ្រកំពុងតែមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់តារាសម្តែង ឡោម លក្ខិណា ភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់។

ក្នុងនោះ ទោះជារូបភាពទើបតែបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកក៏ពិតមែន ប៉ុន្តែពិធីភ្ជាប់ពាក្យនោះ បានរៀបចំឡើងតាំងពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ។

បើតាមការបង្ហោះរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់គូដណ្តឹង ឡោម លក្ខិណា ហាក់បង្ហាញថាលោកមានមុខងារជាមន្ត្រីរាជការមួយរូបផងដែរ។ បន្ទាប់ពីរូបភាពទាំងនោះ ត្រូវបានបែកធ្លាយមានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ចូលរួមអបអរសាទរចំពោះតារាស្រីរូបនេះជាច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *