នាយព្រែក ទម្លាយរឿងហួសចិត្តមួយទាក់ទងនឹងតារាជើងចាស់ អម្ពរ ទេវី លេងសុទ្ធតែ….

តារាសម្ដែងស្រីជើងចាស់ ដ៏មានឈ្មោះបោះសម្លេងអ្នកនាង អម្ពរ ទេវី បានចាកឆ្ងាយពីវិថីសិល្បៈទៅសាងជីវិតដ៏មានសុភមង្គល លើទឹកដីក្នុងប្រទេស អាមេរិកនោះ ធ្វើបណ្ដាប្រិយមិត្តក៏ដូចជាអ្នកគាំទ្រខ្សែភាពយន្តរបស់ខ្មែរ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងជើងចាស់ គឺ អ្នក​នាង​ អម្ពរ ទេវី នោះ ដែលជាតារាមួយដួងមានទេពកោសល្យខ្ពស់ ក្នុង

ការសម្តែង ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យមហាជនទូទៅ នៅតែដក់ជាប់ក្នុងចិត្ត រហូតមកដល់សព្វថ្ងៃ។

អតីតតារាភាពយន្ដដែលទទួលការសាទរជាតួអង្គមានទេពកោសល្យសម្ដែងគ្រប់កាលៈទេសៈទាំងកាចឆ្នាសឆ្នើម កម្សត់ស្រក់ទឹកភ្នែក និងក្រមិចក្រមើម សើចចុកពោះក្នុងទសវត្សរ៍ទី ៨០ និង ៩០ គឺអ្នកនាង អម្ពរ ទេវី ប្រិយមិត្តជាទូទៅប្រាកដជាបានស្គាល់រួចមកហើយ។

ដោយឡែកងាកមកនាយព្រែកវិញស្រាប់តែពេលថ្មីៗនេះ បានទម្លាយរឿងកាលពីនៅក្មេងមួយដែលមានជាប់ទាក់ទង នឹងតារាសម្ដែងជើងចាស់ រូបនេះបែបនេះថា៖

«កាលពីតូចទៅណាក៏គេច្រឡំថាខ្ញុំកូនអ្នកមីង អម្ពរ ទេវី ដែរ អត់មានថា ដូចម៉ែយ៉យសោះ» ឯហ្វេនៗនាំគ្នាខមិនព្រាតថាប្រហែលនាយ ព្រែកយល់ថាខ្លួនឯងសង្ហារតាំងពីតូចម៉ង។

Leave a Reply

Your email address will not be published. Required fields are marked *