អេដវីន លែងសូវខ្វល់សិល្បៈ ងាកមកសាងគ្រួសារនឹងមេម៉ាយសាច់ខ្ចី

កម្លោះសង្ហា មានសាច់ដុំធំកង់ៗលោក អេដវីន កំពុងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីមេម៉ាយកូនមួយ បើទោះបីគូស្នេហ៍តារាប្រុសរូបនេះ ធ្លាប់មានកូនរួចក៏ពិតមែន តែលោកមិនដែលប្រកាន់ឡើយ ជាពិសេស រឹតតែបង្ហាញនៅភាពរឹងមាំនៃចំណងស្នេហាអ្នកទាំងពីរលើសដើម។

តារាសម្តែង និង បង្ហាញម៉ូដ លោក អេដវីន បានដឹងហើយថា តារាប្រុសរូបនេះធ្លាប់បានបង្ហើបឲ្យដឹងហើយថា លោកហាក់លែងខ្វល់ខ្វាយនឹងការងារលើវិថីសិល្បៈដូចមុនៗ ក៏ព្រោះតែលោកកំពុងមានរបររកស៊ីនៅក្នុងដៃជាមួយនឹងគូស្នេហ៍ ។

យ៉ាងណាមិញ ទោះជាមិនសូវបានបង្ហាញវត្តមាននៅក្នុងវិថីសិល្បញឹកដងដូចពីពេលមុនក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រតារាប្រុសស្រស់សង្ហា អេដវីន នៅតែតាមដាននូវជីវិតឯកជនរបស់រូបលោកជារឿយៗផងដែរ ជាពិសេសគឺជីវិតគូរបស់លោកតែម្តង ។

ជាក់ស្តែង បើក្រឡេកទៅមើលការបង្ហាញសកម្មភាពជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក អេដវីន ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងគូស្នេហ៍ ព្រមទាំងកូនស្រី ។ ក្នុងនោះ ទោះជាអ្នកទាំងពីរមិនទាន់បានរៀបចំកម្មវិធីរៀបការតាមប្រពៃណីនៅឡើយ ប៉ុន្តែ អេដវីន និង គូស្នេហ៍បានរស់នៅយ៉ាងផ្អែមល្ហែម ស្អិតល្មួត ដោយហៅគូស្នេហ៍ថាប្រពន្ធៗពេញមាត់ ។

ដោយឡែក បើក្រឡេកទៅមើលការរស់រវាងលោក និង កូនស្រីរបស់គូស្នេហ៍ឯណោះវិញ ក៏កាន់តែមានភាពកក់ក្តៅ ព្រោះ អេដវីន ស្រឡាញ់ និង មើលថែនាងកូនស្រីរបស់គូស្នេហ៍ដូចជាកូនបង្កើតយ៉ាងដូច្នោះ រីឯកូនស្រីរបស់គូស្នេហ៍លោកវិញ ក៏ស្រឡាញ់លោកខ្លាំងណាស់ដែរ ពោលគឺគ្រប់ជំហាននាងតូចតាម អេដវីន គ្មានចន្លោះពេលនោះឡើយ ។ ហេតុនេះបានធ្វើឲ្យមហាជនជាច្រើនលើកឡើងថា គ្រួសារតូចនេះពិតជាមានសុភមង្គលពិតប្រាកដមែន ៕

Leave a Reply

Your email address will not be published. Required fields are marked *