អ្នកនាងទ្រី ដាណា វាមិនមែនជាការងាយស្រួលទេដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីរបាត់ដៃទទេ រហូតមកដល់……..

 ជឿជាក់ពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ជ្រាបច្បាស់ហើយ លោកស្រី ទ្រី ដាណា ជាម្ចាស់មុខជំនួញ ដ៏ជោគជ័យខ្លាំងម្នាក់ ហើយក៏ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ផងដែរ កំពុងទទួលបានការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ដោយសារលោកស្រី តែងតែបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ និងលើកទឹកចិត្ត​​​ អ្នកដែលត្រូវការចាំបាច់ ជាហូរហែ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះដែរ អ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖

«វាមិនមែនជាការងាយស្រួលទេដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីរបាត់ដៃទទេរហូតមកដល់ពេលនេះ​ ប៉ុន្តែវាជាការកំណត់គោលដៅហើយនិងការធ្វើគ្រប់ជំហានទាំងអស់សុទ្ធតែមានការលំបាក
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់នូវការលំបាកនិងទុក្ខវេទនានិងភាពមើលងាយជាន់ឈ្លីនិងជាន់ពន្លិចពីអ្នកដទៃគ្រប់គ្នា​ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សានូវភាពស្មោះត្រង់ទំនួលខុសត្រូវខ្ពស់នៅលើអ្វីដែលខ្លួនបានធ្វើហើយខិតខំតស៊ូធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានទេពាក្យថាហត់នឿយ​ ការចាប់ផ្ដើមពីចំណុចសូន្យរហូតមកដល់ពេលនេះវាមិនមែនជាការងាយទេវាលំបាកខ្លាំងណាស់


ដូចនេះមនុស្សម្នាក់ៗគ្មានអ្នកណាស្រួលជាងអ្នកណាឡើយគ្រាន់តែគេមិននិយាយ​ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់ប្រាប់ថានៅពេលនេះគឺការតស៊ូភាពអំណត់អត់ធ្មត់និងការចេះចែករំលែកទៅកាន់អ្នកដទៃវានឹងធ្វើឱ្យយើងទទួលបាននូវលទ្ធផលពិតនិងជាទីគាប់ចិត្ត​ 👍»

Leave a Reply

Your email address will not be published. Required fields are marked *