អ្នកណាថា តារាចំរៀង លោក ណូយ វ៉ាន់ណេត ធ្លាក់ខ្លួនក្រធ្វើជាកម្មករសំណង់? តោះទស្សនាទិដ្ឋភាពនៅគេហដ្ឋានរបស់តារារូបនេះ(មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេប្រទះឃើញរូបថតជាច្រើនសន្លឹក នៅក្នុងបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជារូបរបស់តារាចម្រៀងលោក ណយ វ៉ាន់ណេត កំពុងតែធ្វើការជាកម្មករសំណង់ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក សម្តែងនូវក្តីអាណិតលោកជាខ្លាំង ដោយបានលើកឡើងថាលោកធ្លាប់តែជាតារាចម្រៀងម្នាក់ មានឈ្មោះបោះសម្លេង មិនគួរណាធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ បែបនេះទេ។

ដោយឡែកពាក់ព័ន្ធនឹងរឿងនេះ តាមរយៈគណនេយ្យហ្វេសបុកលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា រូបភាពដែលតារាចម្រៀង ណយ វណ្ណេតធ្វើសំណង់នោះ គឺក្នុងគ្រាដែលលោកទៅជួយធ្វើដំបូលផ្ទះអោយកូនលោកតែប៉ុណ្ណោះ។

លោកអ៊ឹម ជីវ៉ា បានលើកឡើងថា លោក ណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ យ៉ាងធូរធារ​ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង ។ ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ ហើយគាត់មានដី​ធ្លីនៅខេត្តកំពង់ស្ពឺថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *