សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយសារគ្រឿង ញៀ. ន

កំពង់​ស្ពឺ​ ÷​ អធិការ​នគរបាលស្រុក​សំរោង​ទ​ង​​បង្ក្រាប​មុខសញ្ញា​គ្រឿ ង​ញៀ ន​ ៥​នាក់​ស្រី​៣នាក់​ កាលពីថ្ងៃទី20.05.2020​ វេលា​ម៉ោង13:00នាទី​ នៅចំណុចផ្លូវលេខ​ 41​ចន្លោះគីឡូម៉ែត្រ8/9ស្ថិតនៅភូមិវាលវង់ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ បញ្ជូ​នទៅការិយាល័យប្រឆាំងបទល្មេីសគ្រឿង​ញៀនខេត្ដកំពង់ស្ពឺ​ បន្ដអនុវត្ដ​នីតិវិធី​ ។

តាមការបញ្ជាក់ពីលោក​ វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទង​ឲ្យដឹងថា​ ជនសង្ស័​យ​ម្នាក់ឈ្មោះ ទូច ប៉ាវ ភេ​ទ​ប្រុ​ស​ អាយុ26ឆ្នាំនៅភូមិជៃតាគួនឃុំរកាកោះស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ សមត្ថ​កិ​ច្ច​ឃាត់ខ្លួននិងដកហូតបានគ្រឿងញៀនចំនួ​ន​ ០១​ កញ្ចប់​,ទូរស័ព្ទដៃ០១គ្រឿង។ក្រោយធ្វើការសាកសួរមុខសញ្ញាសង្ស័យខាងលើ​បានឆ្លើយថាខ្លួនយកគ្រឿងញៀនពីឈ្មោះ ហៃស្រីពៅ ភេទស្រីអាយុ24ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួលស្ថិតនៅភូមិជៃតាគួន​ ឃុំរកាកោះស្រុកគងពិសី​ បន្ទាប់មកកំលាំងបានបន្តស​ហការជាកំលាំងអធិការស្រុកគងពិសី​ ​ឃាត់​បានមុខសញ្ញាសង្ស័យឈ្មោះហៃ ស្រីពៅ នៅបន្ទប់ជួល និងមនុស្ស០៣​នាក់បន្ថែម​ ៖​


១)ឈ្មោះ​ ម៉ិញ ណូ ភេទប្រុស​ អាយុ30ឆ្នាំ


២)ឈ្មោះ​ តូច ស្រីពេជ្រ ភេទស្រី​ អាយុ​19​ឆ្នាំ​


៣)ឈ្មោះ ជៀម ចន្នី ភេទស្រីអាយុ22ឆ្នាំ

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងកា​រនគរបាលខេត្ដ​ និងគោលការណ៍ឯកភា​ពសម្របសម្រួលពីតំណាងអយ្យការ​ នៃអ​យ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ សហ​កា​រពីអាជ្ញាធរភូមិ.ឃុំ​ ​ឆែក​ឆេរ​-ដកហូតបាន​ :​ គ្រឿងញៀនចំនួន12 កញ្ចប់​ ,​ ទូរស័ព្ទ​ដៃ​៤គ្រឿង​ ,ឧបករណ៍ប្រើ​ប្រាស់គ្រឿងញៀនចំនួន​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ ៥នាក់​ស្រី​៣នាក់​ វត្ថុតា​ង​មួយចំនួ​ន​បានកសាងសំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​ បន្ដនីតិវិធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *