រន្ធត់!គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកpeterliet បណ្តាលមកពី…

ស្រុកព្រៃនប់-នៅវេលាម៉ោង១៧:៣៥នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៥-១៨៦ ស្ថិតនៅក្នុងភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់

ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកpeterliet ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1286 អ្នកបើកបរ (គេចខ្លួនបាត់) ក្នុងទិសដៅខេត្តព្រះសីហនុ-រាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងម៉ូតូមួយគ្រឿង ម៉ាកZomer ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-5824 អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ)

ដែលមានទិសដៅស្របគ្នា និងបានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកNissan navira ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-2961 អ្នកបើកបរឈ្មោះ សុង ពិសី ភេទប្រុស អាយុអាយុ49ឆ្នាំ ទីលំនៅភូមិ១ សង្កាត់២ ក្រុង+ខេត្តព្រះសីហនុ។
ករណីខាងលើមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ បច្ចុប្បន្ន រថយន្តទាំង០២គ្រឿង និងម៉ូតូ កំពុងរង់ចាំរថយន្តស្ទូច ដើម្បីស្ទូចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់៕

Leave a Reply

Your email address will not be published. Required fields are marked *