មានគ្នា៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ផឹកស្រាលាយ ចុងក្រោយស្លា ប់ ៣នាក់….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅវេលាម៉ោង ១រសៀល ថ្ងៃទី ០២កញ្ញា ២០២១ មានករណីមានករណីភ្ញាក់ផ្អើល មួយ ដែលយុ វតីចំនួនពីររូ បបា នដេកស្លាប់នៅក្នុងបន្ទប់ជួលជា ន់ទីបី រីឯម្នាក់ទៀត ស្លា ប់ ពេលទៅដល់ផ្ទះនៅឯស្រុកល្វាឯម ក្រោយ ផឹ កស៊ី ជាមួយគ្នាកាលពីល្ងាចថ្ងៃទី ០១ កញ្ញា ម្សិលមិញ នេះ សង្ស័ យ ពុ ល ស្រា ។

នារីវ័យក្មេង ៣នាក់ ត្រូវបានគេរាយការណ៍ថា បានពុ-លស្រាក្រឡុកលាយ ដោយ ២នាក់ត្រូវបានគេ​ប្រទះឃើញដេកស្លាប់លើពូក​ក្នុងបន្ទប់តែមួយ និងម្នាក់ទៀតស្លាប់​នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ​បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួល​ជិតផ្សារអ៊ីនអន១ ស្ថិតនៅក្រុម៤៤ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះទី១ ឈ្មោះ វី អាយុ ១៨ឆ្នាំ មុខរបររត់តុ ស្លាប់នៅក្នុង​បន្ទប់ជួលជាន់ទី៣ សពទី២ ឈ្មោះ លីកា អាយុប្រមាណ ១៨ឆ្នាំ ស្លាប់នៅក្នុងបន្ទប់ជួល​កើតហេតុខាងលើ និងសពទី៣ ឈ្មោះ ផៃ អាយុប្រមាណ ១៨ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ នៅខេត្តព្រៃវែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ដំបូងពួកគេមានគ្នាចំនួន ៤នាក់ ​(ប្រុសម្នាក់) បានទិញស្រាថ្នាំ​លាយភេសជ្ជៈប៉ូវកម្លាំងស្ទីង Sting ផឹកពីតាំងពីថ្ងៃទី៣១ ខែសីហា។ លុះព្រឹកថ្ងៃទី១ ខែកញ្ញា អ្នកទាំង៤ ចាប់ផ្តើមមិនស្រួលខ្លួន ដោយបុរសម្នាក់ក្នុងចំណោម​នោះ បានជូននារីឈ្មោះ ផៃ ទៅស្រុក តែដោយសារមិន​ស្រួលខ្លួនខ្លាំង ក៏ជូនទៅមន្ទីរពេទ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏បានផ្តាំឱ្យនារី ២នាក់ទៀតដែល​នៅបន្ទប់ជួល​ទៅពេទ្យដើម្បីពិនិត្យសុខភាព តែអ្នកទាំងពីរមិនព្រមទៅ ក៏គាំងបេះដូងស្លាប់​នៅក្នុងបន្ទប់។ ចំណែកសពឈ្មោះ ផៃ បានស្លាប់នៅមន្ទីរពេទ្យ។ អ្នកទាំង៣ ស្លាប់នៅក្នុង​ថ្ងៃតែមួយ គឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង​ប្រមាណ ៩ព្រឹក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឡើយ ក្រោយពេលឮ​ដំណឹងថានារីម្នាក់បានស្លាប់ហើយនោះ​ ក៏សាច់ញាតិបានទាក់ទង​មកនារី ២នាក់ទៀត​នៅភ្នំពេញ ថានារីម្នាក់ដែលផឹកជុំគ្នារួច​ទៅខេត្តនោះស្លាប់ហើយ ខណៈអ្នកទាំង ២នាក់មុននោះ ​ក៏បានប្រាប់ថា​ខ្លួនក៏ពិបាកក្នុង​ខ្លួនណាស់ដែរនៅក្នុងបន្ទប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះរហូតដល់វេលាម៉ោងជាង ១១ថ្ងៃត្រង់​ សាច់ញាតិនៅខេត្តព្រៃវែង បានធ្វើការទាក់ទងមកបន្តទៀត ​ស្រាប់តែទូរស័ព្ទ​លែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិរបស់អ្នកទាំង២ ក៏បានឡើងមកភ្នំពេញ​ដល់បន្ទប់​ជួល​ក៏បើកទ្វារ​ឃើញដេកស្លាប់ទាំង ២នាក់តែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងហេតុការណ៍នារី ៣នាក់ បានស្លាប់បន្តបន្ទាប់នោះដែរ​កម្លាំងជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា ​នារីរងគ្រោះបាន​ទិញស្រាទំពាំងបាយជូរ ដោយទិញចំនួន ១២ដបយកមក​លាយភេសជ្ជៈស្ទីង Sting ផឹកអស់ ១១ដប បណ្ដាលឲ្យ​ពុលគាំងបេះដូងស្លាប់​ ព្រោះស្រានោះមាន​កម្រិត​មេតាណុលខ្ពស់។ នេះបើយោង​តាមប្រភព​ព័ត៌មានពីវេជ្ជបណ្ឌិតដែលបាន​ធ្វើកោសល្យវិច័យនៅ​រសៀលថ្ងៃនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីតេស្ដសំណាក​រកជំងឺកូវីដបញ្ជាក់ថា ជនរងគ្រោះមិនពាក់ព័ន្ធនឹងជំងឺកូវីដនោះ​ក៏បានប្រគល់សពទៅ​ឲ្យក្រុម​គ្រួសារដើម្បីយកទៅធ្វើ​បុណ្យតាមប្រពៃណី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *