ពេជ្រ​ សូលីកា​ និងគ្រួសារ ​ ជាមួយសម្លៀកបំពាក់ប្រពៃណី​ ពិតជាស្អាតខ្លាំង​

ក្រឡេកឃើញថា ជីវិតរស់នៅក្នុងគ្រួសារ របស់ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា កាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពដ៏មានក្ដីសុខជាច្រើនរវាងនាង និងស្វាមីបណ្ដូលចិត្ត ដែលតែងតែលើកយកមកបង្ហាញជូនឲ្យហ្វេនៗបានទស្សនានៅលើបណ្ដាញសង្គម។

ហើយរាល់គ្រប់សកម្មភាពគ្រួសាររបស់តារាស្រីម្ចាស់បទ «តាមដាន» រូបនេះ ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គមនាពេលកន្លងមក ក៏បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗ មានការពេញចិត្តពេញថ្លើម និងប្រាថ្នាចង់បានជីវិតគ្រួសារដ៏មានសុភមង្គលដូចនាងជាហូរហែផងដែរ។

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ពេជ្រ សូលីកា ព្រមទាំងស្វាមី ក៏បាននាំគ្នាទៅលេងខេត្តសៀមរាប ក្នុងទឹកដីអង្គរដ៏អច្ឆរិយៈ ហើយក៏បានថតរូបជុំគ្នាជាច្រើនប៉ុស្ដិ៍យ៉ាងរីករាយ។ ក្នុងនោះផងដែរ គ្រប់រូបដែលនាងបានបង្ហាញទាំងអស់នោះ ពួកគេបានថតរូបជុំគ្នាបែបគ្រួសារតូចមួយ មានទាំងប៉ាៗ ទាំងម៉ាក់ៗ និងកូនកូនប្រុសរបស់ពួកគេ ដោយតុបតែងខ្លួនក្នុងឈុតបែបប្រពៃណីខ្មែរ មើលទៅស្រស់ស្អាត និងពិតជាមានក្ដីសុខខ្លាំងតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *