ស្ងាត់ៗ ប៊ុត សីហា ត្រៀមក្លាយជាប៉ាគេម្តងទៀត ដោយជាមួយគូស្នេហ៍ថ្មី …..

លោក ប៊ុត សីហា ដែលជាអតីតបេក្ខជន ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១
លោក ប៊ុត សីហា គេង្កេតឃើញថាកេរ្ដិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញសុសសាយពេញប្រទេស ហើយបទចម្រៀងផ្ទុះការគាំទ្រយ៉ាងខ្លាំងមានបទ «សមមុខហើយយំស្ដាយក្រោយ» «ព្រមឱ្យបោក ព្រមថោក ព្រមស្រឡាញ់» និង បទល្បីៗជាច្រើនទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកំពុងមានឈ្មោះល្បី ស្រាប់តែម្ចាស់ពានរូបនេះបានជួបប្រទះរឿងអាស្រូវជាច្រើន រួចហើយក៏ធ្លាក់ប្រជាប្រិយភាព និង ស្ងប់ស្ងាត់ឈឹងពីសិល្បៈ រហូតមកដល់ពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ បើទោះមិនបានបង្ហាញវត្តមានលើឆាកតន្ត្រីធំៗដូចមុន តែលោក ប៊ុត សីហា ក៏កំពុងជាតារាចម្រៀងនៅក្នុងផលិតកម្មមួយមានឈ្មោះថា Life Production និង បានចូលរួមជាតារាកិត្តិយសក្នុងការ Live លក់ផលិតផលមួយចំនួនដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាចម្រៀងខាងលើនេះវិញ កន្លងមក ប៊ុត សីហា ធ្លាប់បានរៀបការ និង មានភរិយារួចហើយ តែក្រោយមកក៏បានលែងលះគ្នាវិញ ។

ក្រោយលែងលះភរិយា និង ចាកចេញឆ្ងាយពីសង្គមសិល្បៈមួយស្របក់ធំនោះ គេបានឃើញលោកបានទៅសាងជីវិតស្នេហាជាមួយដៃគូថ្មីយ៉ាងមានសេចក្តីសុខ ដោយគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាង ៣ ឆ្នាំ ហើយ ។

ក្រោយរួមរស់ជាមួយដៃគូថ្មីមក ថ្មីៗនេះលោក ប៊ុត សីហា ក៏ទើបតែមានដំណឹងល្អ ព្រោះគូស្នេហ៍ថ្មីរបស់លោកបានពពោះកូនស្រីដំបូង ហើយលោកក៏នឹងត្រៀមក្លាយជាលោកប៉ាគេម្តងទៀត ក្នុងពេលឆាប់ៗនេះដែរ ៕\

Leave a Reply

Your email address will not be published. Required fields are marked *