រំជួលចិត្ត! និស្សិតខ្មែរម្នាក់ ដែលស្គាល់ថាជាសិស្សពូកែ ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានស្លាប់ក្នុងវ័យ២២ឆ្នាំ…

បើតាមលិខិតរំលែកទុក្ខរបស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលផ្ញើទៅគ្រួសារសព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ពិតជាមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពី ម–រណភា ពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សា នៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន ដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយ រោ គា ពាធ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវេលាប្រកបដោយមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមរំលែកទុក្ខដោយក្តីសង្វេគ និងស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិ នៃសពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនេយ្យហ្វេសបុក ឈ្មោះថា “Menghong Kuoy” នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងបន្ថែមថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីកា ខ្ញុំទទួលយកអត់បានទេ !
រីកាជាមនុស្សទី២ ដែលខ្ញុំស្គាល់តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលសាលាតិចណូដំបូងបង្អស់ កាលពីជាង៤ឆ្នាំមុន ! រីកាជាសិស្ស និងជានិស្សិតដ៏ពូកែបំផុតម្នាក់ ព្រោះរីកាទទួលបាននិទ្ទេស B ដែលខ្វះតែបន្តិចបាននិទ្ទេស A ហើយរីកាក៏ទទួលបានអាហារូបករណ៍តិចណូផងដែរ ! ចាំអត់ រីកាថាចង់ដាក់ពាក្យទៅក្រៅប្រទេស ខំបបួលខ្ញុំជិះម៉ូតូទៅទិញពាក្យអាហារូបករណ៍ទៅសាធារណៈរដ្ឋប្រជាមាណិតចិនជាមួយគ្នា រហូតដល់រីកាប្រឡងជាប់បានទៅរៀននៅចុងដំណាច់ឆ្នាំទី ១ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានដាក់រហ័សនាមឲរីកាថា «កញ្ញាម៉ាស់» ព្រោះតាំងពីចូលរៀនមក រីកាមិនដែលដោះម៉ាស់ទាល់តែសោះ ទាល់តែពេលហូបបាយបានដោះចេញ ហើយរីកាកម្រញាំនៅកង់ទីនណាស់ ឧស្សាហ៍ធ្វើម្ហូប និងខ្ចប់បាយពីផ្ទះមកហូប ដើម្បីជាការសន្សំសំចៃផង ! រីកាជាមនុស្សដែលរួសរាយ សំឡេងលឺៗច្បាស់ៗ ល្អិតល្អន់ និងចូលចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែករំលែកបំផុតមួយក្នុងថ្នាក់ ហើយរីការៀនពូកែភាសាបារាំងណាស់ ធ្លាប់ប្រាប់ខ្ញុំថា រីកាប្រឡងបានដល់កម្រិត Niveau B2 តាំងតែពីនៅកម្រិតវិទ្យាល័យ ! រីកាប្រាប់ថា រីកាចូលចិត្តអានសៀវភៅព្រោះផ្ទះរីកាលក់សៀវភៅស្រាប់ ! រីកាមិនដែលត្អូញទេ ពីការរៀនហត់នៅតិចណូ មានតែការខំប្រឹងប្រែង រហូតដល់បានលេខល្អនៅឆ្នាំទី១ មុននឹងចាកចេញទៅរៀនបន្តនៅប្រទេសចិន ! អនុស្សាវរីយ៍ដែលខ្ញុំចងចាំជានិច្ចជាមួយរីកាចុងក្រោយមិនភ្លេច គឺរីកាបបួលខ្ញុំទៅទិញរបស់របរនៅ Miniso នៅជិតវិមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯករាជ្យមុននឹងរីកាចាកចេញទៅប្រទេសចិន និងការដែលទៅរៀនជ័យថាវីជាមួយគ្នាមិនលុះថ្ងៃ រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ ! ពួកយើងក៏បានបែកគ្នាត្រឹមចុងឆ្នាំទី ១ទៅ សូម្បីតែ Facebookរីកា ក៏បាត់តាំងតែពីពេលនោះមក ស្ទើរតែមិនឃើញ active ! … រហូតមកដល់ប៉ុន្មានថ្ងៃមុននេះ រីកាបាន Add Friend Facebook មកខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ខ្ញុំដែលជាមិត្រចាស់របស់រីកា ខ្ញុំពិតជារំភើបបំផុត ដែលមានវត្តមានរីកាសារជាថ្មី ដែលហាក់មិននឹកស្មានថា ជាពេលវេលាចុងក្រោយដែលរីកាចំណាយជាមួយពួកយើងដែលជាមិត្តភក្តិទាល់តែសោះ ! ព្រះអាទិត្យរះមកព្រឹកនេះ ទាញមកនូវដុំពពកខ្មៅមួយធំមកបាំងបិទភ្នែកខ្ញុំ ធ្វើឲខ្ញុំហាក់មិនទទួលបានពន្លឺទាល់តែសោះ ដែលពពកនោះវាបានផាត់យកមនុស្សម្នាក់ដែលជាទីស្រឡាញ់នៃអ្នកផងទាំងពួង ឲឃ្លាតចាកទៅកាន់ទីឋានដ៏សែនឆ្ងាយគ្មានថ្ងៃត្រឡប់ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពិតជាមានភាពសោកស្តាយបំផុត ដែលមនុស្សល្អដូចរីកាចាកចេញពីពួកយើងទៅ សូម្បីតែពាក្យលាមួយម៉ាត់ក៏រីកាមិនបានលា ! រីកានៅតែជាការចងចាំរបស់ពួងយើង និងនៅតែជាបញ្ញាវន្តឆ្នើមមួយរូបក្នុងក្រអៅដួងចិត្តពួកយើង !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឲវិញ្ញាណក្ខន្ធរីកាទៅកាន់ទីឋានបរមសុខ ! 🙏🏻
កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិនដែលបានទទួលអនិច្ចកម្ម នៅថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ !
25/ធ្នូ/1999 – 13/កញ្ញា/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
May Your Soul Rest In Peace 🕊

Leave a Reply

Your email address will not be published. Required fields are marked *