សន ពិសិដ្ឋ ព្យាយាមហាត់ប្រាណយក់សាច់ដុំកង់ៗ ព្រោះតែ………………..

ថ្មីៗនេះមានការចាប់អារម្មណ៍មួយនៅលើបណ្ដាញសង្គម ក្រោយ​តារាប្រុសសាច់ដុំ លោក សន ពិសិដ្ឋ បានបង្ហាញរូបភាពសាច់ដុំកង់ៗដូចតារាហូលីវូដ ខណៈដែលធ្លាយដំណឹងក្ដៅគគុកមួយថា តារាប្រុសមាឌធំដំបងរូបនេះ កំពុង​ត្រៀម​ខ្លួនថតខ្សែភាពយន្ដខ្នាតធំមួយ ដែលជាបំណងប្រាថ្នារបស់ខ្លួន នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ ។

ជុំវិញរឿងរ៉ាវនេះ លោក សន ពិសិដ្ឋ ក៏បានថ្លែងប្រាប់សារព័ត៌ ក្នុងស្រុកមួយ នៅរសៀល​ថ្ងៃទី១៥ ខែកញ្ញា នេះថា លោកកំពុងត្រៀមខ្លួនចូលរួមសម្ដែងខ្សែភាពយន្ដ​ខ្នាតធំមួយ​នៅ​ពេលខាងមុខនោះ។ ដ្បិតថាជាតម្រុយពិត ប៉ុន្តែបុរសសង្ហារូបនេះនៅមិន​ទាន់ដឹង​ពីពេល​វេលាជាក់លាក់នៅឡើយ ខណៈដែលបច្ចុប្បន្នលោក​កំពុងតែព្យា​យាមហាត់​ប្រាណយក​សាច់ដុំឱ្យកាន់តែធំ និងស្រស់ស្អាតបន្ថែមទៀត ។

បន្ថែមពីលើនោះ តារាសម្តែងប្រុសរូបសង្ហា ទើបតែផ្ទុះនូវប្រជាប្រិយភាពនៅកំឡុងឆ្នាំ២០​១៩ លោក សន ពិសិដ្ឋ បានឱ្យដឹងទៀតថា ខ្សែភាពយន្ដដែលលោក​កំពុងត្រៀមខ្លួន​ថត​នោះ គឺជាខ្សែភាពយន្ដប្រភេទ Action Movies ដែលមានឈុតឆាកប្រយុទ្ធគ្នា និងមាន​បញ្ចូល​ទាំងក្បាច់គុនល្បុក្កតោខ្មែរថែមទៀតផង ។

ក្នុងការងារសិល្បៈបច្ចុប្បន្ននេះដែរ លោក សន ពិសិដ្ឋ បានអះអាងថា រយៈពេល​ប្រមាណ​មួយខែចុងក្រោយនេះ លោកចាប់ផ្ដើមល្អប្រសើរឡើងវិញ និងមានភាពមមាញឹកខ្លាំង ។ ប៉ុន្តែបើទោះជាយ៉ាងណា លោកក៏នៅតែឆ្លៀតវឹកហាត់រាងកាយឱ្យកាន់តែប្រសើរជាងនេះ ហើយក៏ប្រកាន់គោលជំហរយ៉ាងមុតមាំថា បើទោះជាយ៉ាងណា ឬលោករវល់ខ្លាំងប៉ុណ្ណា ក៏លោកមិនបោះបង់កីឡាឡើយ ។

គួររំលឹកថា តារាប្រុសវ័យ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ លោក សន ពិសិដ្ឋ គឺជា​តារាសម្ដែងមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ទស្សនិក​ជនគ្រប់​ស្រទាប់តាមរយៈរូបសម្រស់ និងកាយសម្បទា​មាំ​មូន សាច់សុំកង់ៗរបស់លោក ដែលមាន​អ្នកគាំទ្រប្រៀបធៀបទៅតារាហូលីវូដទៀតផង ។ ហើយថ្មីៗនេះ លោក សន ពិសិដ្ឋ ក៏​ទទួល​បានពានកិត្តិយសជាតួសម្តែងប្រុស ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាផ្នែកនិពន្ធ និងដឹកនាំរឿង​ទៀត​ផង ៕ប្រភព តារាញូស៍

Leave a Reply

Your email address will not be published. Required fields are marked *