ស្ងាត់ៗ លោកចាន់ សម័យ រាសីឡើង ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន…

កន្លងមកមហាជនប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីរឿងរ៉ាវជីវិតរបស់តារាចម្រៀងលោក ចាន់ សម័យ បានឆ្លងកាត់រឿងរ៉ាវជាច្រើន ជីវភាពគ្រួសារក៏លំបាក ចំណែកឯសិល្បៈក៏បានស្ងាត់បាត់ឈឹង អស់ពេលជាច្រើនឆ្នាំ។

កាលណោះលោក ចាន់ សម័យ ក៏ត្រូវបានមិត្តក្នុងសិល្បៈជាច្រើនបានជួយជ្រោមជ្រែងដល់លោកឱ្យវិលមកកាន់វិថីសិល្បៈវិញ ទាំងការផ្តល់ជាថវិកា និង កម្លាំងចិត្ត។

យ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃស្រឡះ ដោយមានការជ្រោមជ្រែង ផ្តល់កម្លាំងចិត្តពីសប្បុរសធម៌ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ លោក ចាន់ សម័យ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចដើម ហើយលោកត្រូវបានឡើងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា។

ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងឆ្នាំ ២០២១ នេះ លោក ចាន់ សម័យ ហាក់កាន់តែមានជីវិតប្រសើរឡើងវិញហើយ ដោយលោកបាន ក្តាប់តំណែងជានាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land៕

តោះទស្សនារូបភាពដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *