ពេជ្រ​ សូលីកា ​និងស្វាមី ផ្អែមល្ហែមក្នុងឈុតទសវត្សរ៍ ៦០ លើទឹកដីអង្គរ

ក្រឡេកឃើញថា ជីវិតរស់នៅក្នុងគ្រួសារ របស់ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា កាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពដ៏មានក្ដីសុខជាច្រើនរវាងនាង និងស្វាមីបណ្ដូលចិត្ត ដែលតែងតែលើកយកមកបង្ហាញជូនឲ្យហ្វេនៗបានទស្សនានៅលើបណ្ដាញសង្គម។

ជារឿយៗតារាស្រីម្ចាស់បទ «តាមដាន» រូបនេះ តែងតែបង្ហាញរាល់សកម្មភាពគ្រួសាររបស់នាងនៅលើបណ្ដាញសង្គមនាពេលកន្លងមក ក៏បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ មានការពេញចិត្តពេញថ្លើម និងប្រាថ្នាចង់បានជីវិតគ្រួសារដ៏មានសុភមង្គលដូចនាងជាហូរហែផងដែរ។

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ពេជ្រ សូលីកា ព្រមទាំងស្វាមី ក៏បាននាំគ្នាទៅកម្សាន្តឯខេត្តសៀមរាបលើទឹកដីអង្គរដ៏អច្ឆរិយៈ ដោយបានថតរូបរួមគ្នាជាច្រើនសន្លឹកយ៉ាងរីករាយ។ ក្នុងនោះផងដែរ គ្រប់រូបដែលនាងបានបង្ហាញទាំងអស់នោះ គូស្នេហ៍នេះបានតុបតែខ្លួន ក្នុងឈុតសម្លៀកបំពាក់តាមបែប សម័យកាលជំនាន់ ៦០ រំលេចខ្លួនជាមួយនឹងរថយន្ត Mercedes ស៊េរីចាស់មើលទៅកាន់តែទាក់ទាញ។ នោះបើតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង បានសរសេររៀរាប់ថា៖” ជំនាន់៦០ នៅលើទឹកដីអង្គរស្នេហ៍ខ្ញុំ”។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ ដែលតារាចម្រៀង ពេជ្រ សូលីកា ភ្ជាប់ពាក្យនឹងគូស្នេហ៍លោក ហាន គីម ដោយទទួលបានចំណងដៃកូនប្រុសម្នាក់វ័យ១ខួបទៅហើយ។ ក្រោយជូបប្រសព្វជាមួយគូដណ្ដឹង ដែលកាន់កាប់ជំនួញច្រើននៅក្នុងដៃ សូលីកា ត្រូវបានមហាជនទូទៅសរសើរពីសំណាងរបស់នាងយ៉ាងខ្លាំង ព្រោះរស់នៅប្រកបដោយសុភមង្គល តែងខ្លួនចាយរាងស្អាតៗរៀងរាល់ថ្ងៃ ហើយតែបង្ហាញមុខជាមួយគូដណ្ដឹងក្នុងកម្មវិធីធំៗនានា៕

Leave a Reply

Your email address will not be published. Required fields are marked *