វិរៈ និច្ច ៤ថ្ងៃទៀត នឹងចូលរោងការ អញ្ជើញភ្ញៀវចូលរួមចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រី វីរៈ និច្ច ជាតារាស្រីក្មេងមួយរូប ដែលមានទេពកោសល្យក្នុងការច្រៀងចម្រៀងបានយ៉ាងពិរោះ និងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស កញ្ញាចូលចិត្តតុបតែងខ្លួនបែប Cute Cute គួរឱ្យស្រលាញ់យ៉ាងខ្លាំងគ្រប់ពេលបង្ហាញខ្លួនម្តងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងសាន់ដេ វីរៈ និច្ច ៤ថ្ងៃទៀតនាងនឹងសម្រេចចិត្ត​លាភាពនៅ​លីវនៅ​ថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះហើយ​តាមរយៈការដឹកដៃលោកខៀវ ពេជ្រ រៀបការ​នៅ​ហាងមួយម្ដុំស្ដុកបូកគោ ខណ្ឌចំការមន ក្រុងភ្នំពេញ ក្រោយពីអ្នកទាំង​២បាន​ភ្ជាប់​ពាក្យ​ជា​មួយគ្នាជាង២ខែ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសារព័ត៌មានក្នុងស្រុកមួយអោយដឹងថា មង្គលការ​រប​ស់​នាងធ្វើត្រឹម១០​តុប៉ុណ្ណោះក្នុងនោះ​ហៅ​តែ​ភ្ញៀវអ្នក​សិល្បៈដែលជិតដិតនិងសាច់ញាត្តិ​ទាំង​សង​ខាង​ទេ ព្រោះតែ​មិន​ហ៊ានធ្វើធំដុំដោយសារតែកូវីដមិនទាន់​ស្ងាត់។យ៉ាងណានាងថា​អាចនឹង​ពិចារ​ណាក្នុងការ​ធ្វើពិធី​កាត់ចំណងដៃនៅពេលស្ងាត់កូវីដ តែគ្មានគម្រោងរៀបការ​ជាលើក​ទី​២​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តា​រា​ចម្រៀង​រូបស្រស់នេះវាចារដែរថាចំពោះមូលហេតុដែល​នាងត្រូវរៀបការទាំង​មិន​ទាន់​ស្ងាត់កូវីដ​នេះព្រោះ​តែលោក​តាអាចារ្យដេញពាលាទៅល្អនៅថ្ងៃហ្នឹង ម្យាងទៀត​ចាស់ទុំ​ទាំងសងខាងគាត់​សុទ្ធតែជម្រុញ​ឲ្យរៀបការនៅពេលនេះ ហើយ​មួយវិញទៀតគូ​ដណ្ដឹងរបស់នាងក៍មានអាយុ​ច្រើនដែរហើយ​ហេតុ​នេះ​នាងមិនអាចពន្យាពេល​តទៅ​ទៀត​បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *