តារាល្បីចំនួន ៤ រូប ចាយកម្លាំងញើសឈាមខ្លួនឯង ទោះប្តីមានទ្រព្យស្តុក ក៏….

ប្រិយមិត្តច្បាស់ជាជ្រាបហើយតារាចំនួន៤នាក់ដែលប្រឡូកក្នុងវិស័យសិល្បៈ គេតែងរមែងឃើញសិល្បការិនីភាគច្រើនមានភ័ព្វវាសនាខ្ពស់បានជួបនឹងគូជីវិតសមប្រកប ដែលមិនត្រឹមតែស្រស់សង្ហា ស្ម័គ្រស្មោះស្រឡាញ់គ្រួសារនោះទេ តែសូម្បីតែ ទ្រព្យសម្បត្តិឯនោះវិញ ក៏អាចចាត់ទុកថាជាត្រកូលអភិជនមានជំនួញក្នុងដៃទៀតផង។

ជាក់ស្តែង មកមើលសិល្បការិនីចំនួន ៤ រូប មិនត្រឹមតែជាទទួលបានកេរ្តិ៍ឈ្មោះនោះទេ តែពួកគេបានជួបប្រសប់រៀបការនឹងស្វាមី ដែលមានជំនួញក្នុងដៃ និង មានឋានៈក្នុងសង្គមថែមទៀតផង។ តែក្នុងនោះដែរ អ្វីដែលធ្វើឱ្យមហាជនមានការកោតសរសើរលើតារាស្រីទាំង ៤ នោះ ក៏ព្រោះតែពួកគេ បើទោះជារៀបការនឹងស្វាមីមានទ្រព្យស្តុកមែន ប៉ុន្តែតារាស្រីទាំងនោះស៊ូប្រកបរបរផ្ទាល់ខ្លួនពីកម្លាំងញើសឈាមរបស់ខ្លួនមិនពឹងពាក់ស្វាមីទាំងស្រុងនោះឡើយ។

១. ឱក សុគន្ធកញ្ញា

តារាចម្រៀង ឱក សុគន្ធកញ្ញា បើទោះជាបានរៀបការនឹងលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្ម និង ទូរទស្សន៍ហង្សមាស ដែលបានរាប់បញ្ជូលជាគ្រួសារអភិជនក្តី តែអ្នកនាង ឱក សុគន្ធកញ្ញា មិនយកជីវិតទៅផ្តេកផ្តួលនឹងស្វាមីនោះឡើយ។ បច្ចុប្បន្ន អ្នកនាង ឱក សុគន្ធកញ្ញា មានអាជីពជាតារាចម្រៀងផង និង មានជំនួញផ្ទាល់ខ្លួនទៀតផង។

២. សុគន្ធ និសា

បើទោះជាមិនបានបញ្ជាក់ពីមុខងាររបស់ស្វាមីជាសាធារណៈក្តី តែស្វាមីអ្នកនាង សុគន្ធ និសា ត្រូវបានគេដឹងថាក៏ជាអ្នកមានតួនាទីធំមួយផងដែរលើវិស័យការងារ។ បច្ចុប្បន្ន បើទោះជាអាចបញ្ចប់អាជីពជាតារាចម្រៀងរស់នៅលើគំនរទ្រព្យស្វាមីបានពិតមែន ប៉ុន្តែអ្នកនាង សុគន្ធ និសា នៅតែចាប់យកអាជីពនេះដូចដើម ព្រមទាំងមានមុខជំនួញក្នុងដៃផ្ទាល់ខ្លួនផងដែរ។

៣. ម៉ាក សែនសូនីតា

ហៅ តូតា តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា ក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេង ដែលបានរៀបការនឹងស្វាមីជាអ្នកជំនួញ និង មានមុខមាត់ម្នាក់ក្នុងសង្គម។ ក្នុងនោះ តូតា មិនបានចំណាយជីវិតរស់នៅលើគំនរទ្រព្យរបស់ស្វាមីនោះឡើយ តែនាងបានបើកហាងលក់គ្រឿងអលង្ការ និង លក់ផលិតផលថែសម្រស់ទៀតផង។

៤. ពេជ្រ សូលីកា តារាចម្រៀង ពេជ្រ សូលីកា ក៏ដូចគ្នានោះដែរ អ្នកនាងមិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះនោះឡើយ តែអ្នកនាងក៏បានភ្ជាប់ពាក្យជាមួយនឹងអ្នកជំនួញអនិកជនមកពីក្រៅប្រទេសផងដែរ។ ក្នុងនោះ បើទោះស្វាមីមានជំនួញក្នុងដៃច្រើនមែន តែអ្នកនាងមិនក្រាញននាលចាយវាយគំនរទ្រព្យរបស់គូដណ្តឹងនោះឡើយ តែនាងបានចាប់យកអាជីពនៃចូលផលិតផលផ្តាច់មុខរបស់ខ្លួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *