លោកស្រី ទ្រី ដាណា ៖ នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជានុស្សរឹងមាំខ្លាំងពេក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនស្គាល់ថា ម្ចាស់ថៅកែហាងមាសចិត្តធម៍មួយរូប បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសា រតែគិ តតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងនោះដែរ អ្នកនាង ថែមទាំងបានទម្លាយប្រាប់ទៀតថា អ្នកនាង និង ស្វាមី ធ្លាប់មាន ជ ម្លោះ ជាមួយគ្នាជាច្រើនលើកច្រើនសា ដោយតែគ្រួសារខាងស្វាមីរបស់អ្នកនាង ទាំងឪពុកក្មេក ម្ដាយក្មេក និង បងប្អូនថ្លៃ រហូតដល់ថ្នាក់ស្វាមីរបស់អ្នកនាងហ៊ានប្រើ ហិ-ង្សា លើអ្នកនាងច្រើនដងថែមទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជួបរឿងបែបបាក់គ្រួសារបែបនេះ លោក ហ៊ីង បញ្ញា​រិ​ទ្ធ ហៅ​ ពូ​ម៉ៅ ដែលជា​ប្តី​របស់​អ្នកស្រី ទ្រី ដា​ណា បានសម្រេចចិត្ត សាងផ្នួសជាព្រះសង្ឃ មួយរយៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីយប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ធ្វើឲ្យ ពូម៉ៅ គេងមិនលក់ទេ ក៏បានចេញមុខ live និយាយទំាងទឹកភ្នែកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំចង់ Live ដើម្បីចង់ត្រូវគ្នាជាមួយគ្រួសារខ្ញុំវិញ ខ្ញុំនឹកកូនខ្ញុំ ខ្ញុំនឹកប្រពន្ធខ្ញុំ តែឥឡូវនេះខ្ញុំកំពុងនៅផ្ទះម្តាយរបស់ខ្ញុំ រយៈពេល១ខែដែលខ្ញុំមិនបានជួបមុខប្រពន្ធខ្ញុំ មិនបានជួបមុខកូនខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើអារម្មណ៍ ដែលខ្ញុំបែកបាក់ប្រពន្ធតើវាទៅជាយ៉ាងណា អ្នកខ្លះគេថាខ្ញុំសម្តែង តែខ្ញុំមិនមែនសម្តែងទេ មនុស្សប្រុសមិនចេះដែលយកទឹកភ្នែក មកដាក់មុខអ៊ីចឹងទេ ខ្ញុំអង្វរគាត់ តែគាត់មិនលើកលែងអោយខ្ញុំ…”។

ពូម៉ៅ បន្តថា “សួរថាអារម្មណ៍បែកពីប្រពន្ធ បែកពីកូន​ តើអារម្មណ៍ទៅជាយ៉ាងណា ខ្ញុំនឹកកូនខ្ញុំរាល់ថ្ងៃ នឹកប្រពន្ធ ខ្ញុំដឹងខុស ខ្ញុំដឹងកំហុស គ្រប់យ៉ាង ដឹងអស់ហើយ តើហេតុអ្វីគាត់មិនលើកលែងអោយខ្ញុំ…”។

ក្រោយពីពូម៉ៅ Live វីដេអូរៀបរាប់ទាំងអួលដើម ក ស្រាប់តែលោកស្រីទ្រី ដាណា បានបង្ហោះសារនាព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ នេះយ៉ាងវែងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់🙂🙂🙂 បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ😢😢😢 មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីដែលពឹងលើប្ដី ប្រាកដជាទ្រាំ😥😥😥តែកុំបង្រៀនឱ្យនាងរឹងមាំ ឈឺចាប់ ដំបៅក្លាយជាមហារីក ចិត្តក្លាយជាដុំថ្ម។ ពេលវេលាបន្ត ខ្ញុំដឹងត្រឹមប្រឹងរកស៊ីបំពេញបេះដូងខ្លួនឯង មើលថែកូនៗ ជួយអ្នកដទៃតាមចិត្តចង់ មិនអាចឱ្យគេធ្វើបាបទៀតឡើយ គ្រប់គ្រាន់ហើយ🙂🙂🙂 ជូនពរអ្នកទាំងអស់គ្នា ជួបមនុស្សល្អៗ យល់ចិត្តគ្នា ខំប្រឹងរកស៊ី ដើរតាមក្ដីស្រមៃទៅអនាគតជាមួយគ្នា ហើយក៏ផ្ដាំទៅមនុស្សប្រុសមួយចំនួនថា នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជានុស្សរឹងមាំខ្លាំងពេក❤️❤️❤️» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *