ថៅកែ​កា​រ៉ា​ស់​សាំងចំនួន០៣នាក់ ដែល​លក់​ប្រេងសាំង មិន​គ្រប់​លីត្រ ជា-ប់-ព-ន្ធនា-គារ​បាន–សម្រេច

កាលពី​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល បានសម្រេច​ចេញ ដីកាឃុំខ្លួន ថៅកែ​កា​រ៉ា​ស់​សាំង ចំនួន ៣ នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ «​ក្លែង—បន្លំ គុណភាព និង​បរិមាណ​ប្រេង បទ​ប្រកប​សកម្មភាព​ពាណិជ្ជក​ម្ម មិន​ស្របច្បាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បទ​ឆបោក និង​បំផ្លិចបំផ្លាញ ឬ គៃបំបាត់​វត្ថុ ដែលមាន​បិទ​ស្លាក បោះត្រា​» ពាក់ព័ន្ធ​ការរកស៊ី​ទុច្ចរិត លក់​ប្រេងសាំង មិន​គ្រប់​លីត្រ ជូន​អតិថិជន តាម​មាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៥៣៥ និង មាត្រា ៥៣៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៤០ , ៤១ , ៤៨ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ អ្នកប្រើប្រាស់ និង មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បទល្មើស​នេះ ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ដេប៉ូ ចាន់​ធឿន និង ដេប៉ូ ម៉ាក់ ម៉ី ម៉ី ស្ថិតនៅ​ភូមិ​ព្រែក​ខ្សៀវ សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថៅកែ​កា​រ៉ា​ស់ទាំង ៣ នេះ មានៈ ទី​១ ឈ្មោះ ហ៊ុយ សុខ​ហ៊ាង , ឈ្មោះ មួយ វ៉ាន់ ឌឿ​ន និង ឈ្មោះ ថូ សុផាត ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ ក្រុម​គណៈកម្មាធិការ​ចម្រុះ មាន​កាំកុងត្រូល ប្រចាំ​ខេត្ដ​កណ្តាល និង​កម្លាំង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ដោយមាន​ការដឹកនាំ​សម្របសម្រួល នីតិវិធី​ពី លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកណ្តាល
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​ចុះទៅ​ត្រួតពិនិត្យ នៅ​ចំណុច​ស្ថានីយ៍ ប្រេងឥន្ធនៈ​តេ​លា ដេប៉ូ ចាន់​ធឿន និង ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ហើយក៏​បាន ពិនិត្យឃើញថា មាន​មិន​ប្រក្រតី មួយចំនួន និង ធ្វើការ​ឃាត់ខ្លួន ម្ចាស់​ទីតាំង ចាត់ការ​តាមផ្លូវ​ច្បាប់ តែម្តង ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភពព័ត៌មាន ដដែល បាន​បន្តថាៈ ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ប្រេងសាំង​ធម្មតា ខ្វះ​៧​លីត្រ ក្នុង ១០០ លីត្រ ។ ប្រេង​សាំ​ស៊ុប​ពែរ ខ្វះ ៨,៨ លីត្រ ក្នុង ១០០ លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ ៥,០៥ លីត្រ ក្នុង ១០០ លីត្រ ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំង​ធម្មតា ខ្វះ​៥,៣​លីត្រ ក្នុង​១០០​លីត្រ ។ ប្រេងសាំង​ស៊ុប​ពែរ ខ្វះ​៥,៨​លីត្រ ក្នុង​១០០​លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ​៦,១៥​លីត្រ ក្នុង​១០០​លីត្រ ទើប​សមត្ថកិច្ច​បានធ្វើ​ការបិទ សៀ​ល ទៅលើ​ដៃ​បូម​ប្រេង​ឥន្ទ​នៈ និង​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​អាជីវកម្ម​របស់​ដេប៉ូ ប្រេង​ឥន្ទ​នៈ​ទាំង​២​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​លុះដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ឈ្មោះ ហ៊ុ​ង សុខ​ហ៊ាង បាន​មកដល់​ចំណុច ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏​បាន​យក​កន្ត្រៃ មក​ធ្វើការ កាត់ផ្តាច់ ខ្សែលួស ឬ សៀ​ល​ដើម្បី​ធ្វើ​ការបើក លក់​អាជីវកម្ម​របស់គាត់ ជាធម្មតា​វិញ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចំណែក​ឈ្មោះ ថូ សុផាត នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​យក​កន្ត្រៃ មក​កាត់​ខ្សែ លួស ឬ សៀ​ល​ដែល​សមត្ថកិច្ច បាន​បិទ​នោះ ដើម្បី​បើក លក់​អាជីវកម្ម​ជាធម្មតា​វិញ​ដែរ​។ប្រភព៖ កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *