អ្នកនាង គ្រត ប្រឡូកក្នុងសិល្បៈជាង៤០សិបឆ្នាំ នៅតែចាញ់ នាង ខ្ញុង ប្រឡូកជាង១០ឆ្នាំ ពូកែសម្តែង ធ្វើខូចឈ្មោះអ្នកសិល្បៈអស់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានដឹងហើយ នៅថ្ងៃទី១៨ ខែតុលានេះ តារាកំប្លែងមានឈ្មោះបោះសំឡេង អ្នកនាង ស្រេង សុកាន់ដា ហៅ នាងខ្ញុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះបានសម្រេចចិត្ត ប្រកាសជាសាធារណៈថា ខ្លួនបានជំពាក់បំណុលគេ ជាទឹកប្រាក់សរុបរហូតដល់ ៥៧២,០០០ដុល្លារអាមេរិក និងបានចូលខ្លួនទទួលស្គាល់កំហុស សុំការយោគយល់ពីម្ចាស់បំណុល បើម្ចាស់បំណុលមិនលើកលែង នាងក៏យល់ព្រមចូលពន្ធនាគារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុង បានចេញមុខប្រកាសបែបនេះ គឺបន្ទាប់ពីបានដឹងថា ខ្លួននឹងមានទោស ប្រសិនបើម្ចាស់បំណុលដាក់ពាក្យប្តឹងរូបនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងខ្ញុង បាននិយាយថា នាងបានធ្លាក់ខ្លួនជំពាក់លុយគេរាប់ម៉ឺនដុល្លារបែបនេះ ពោលគឺសរុបរហូតដល់ជាងកន្លះលាន
ដុល្លារនេះ គឺដោយសារតែខ្ចីលុយគេយកមករកស៉ី រហូតអស់ដើមទុន។ ខ្ញុងថា រូបនាងក៏មិនបានគេចវេសពីការសងប្រាក់ដែរ គ្រាន់តែស្នើសុំដល់ម្ចាស់បំណុល មានការយោគយល់ ទុកឱកាស ទុកពេលវេលា បញ្ឈប់យកការប្រាក់ ទុកដង្ហើមឲ្យនាងបានដក និងបានរកប្រាក់សង ទៅតាមលទ្ធភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងរឿងនេះ នៅថ្ងៃទី១៩ ខែតុលានេះ អ្នកនាង គ្រត ដែលគេស្គាល់ថាជាតារាកំប្លែងជើងចាស់មួយរូបបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ​ ខូចសិល្បះគេអស់ហេីយអូន”។

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ លោក ហេង ឡុង បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក ដោយក្នុងសារនោះ លោកបានរៀបរាប់អត្ថន័យចោទសួរថា ៖ «ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារឿងចៃដន្យ ក្រោយលោកបង្ហោះពាក្យចាក់ដោតទាំងនេះ ស្របពេលដែលតារាកំប្លែង ខ្ញុង ប្រកាសផុងខ្លួនជាមួយបំណុលរហូតដល់ជាងកន្លះលានដុល្លារ ហើយអស់លទ្ធិភាពសងម្ចាស់បំណុល ក៏ទៅតុលាការប្រកាសក្ស័យធនធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នេះ ដោយក្នុងនោះ ខ្ញុង បានលើកដៃសំពះមហាជនជាសាធារណៈមេត្តាជួយដល់នាងម្នាក់ ១ ដុល្លារដើម្បីគ្រាន់ចិញ្ចឹមកូនៗ បើសិននាងត្រូវម្ចាស់បំណុលមិនលើកលែង មិនមែនក្នុងន័យដោះបំណុលឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាសារ នោះមិនបានបញ្ជាក់ឈ្មោះអ្នកណាពិតប្រាកដ តែមានមិត្តរួមចង្កោមសិល្បៈ និង មហាជនជាច្រើនយល់ថា ក្នុងអត្ថន័យសារនោះលោកចង់សំដៅដល់តារាកំប្លែង ខ្ញុង ដែលកំពុងយំយែកតាមរយៈ Live ប្រកាសសុំជំនួយពីមហាជន។

Leave a Reply

Your email address will not be published. Required fields are marked *