គេផ្អើលជួយលុយ មានតែលោកគ្រូពេទ្យធ្មេញនេះទេ ចង់ជួយដកធ្មេញទាំង៣២ ជូនលោកគ្រូជោគជ័យ និងនាងខ្ញុង ឥតគិតថ្លៃ(Free)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានដឹងហើយ នៅថ្ងៃទី១៨ ខែតុលានេះ តារាកំប្លែងមានឈ្មោះបោះសំឡេង អ្នកនាង ស្រេង សុកាន់ដា ហៅ នាងខ្ញុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះបានសម្រេចចិត្ត ប្រកាសជាសាធារណៈថា ខ្លួនបានជំពាក់បំណុលគេ ជាទឹកប្រាក់សរុបរហូតដល់ ៥៧២,០០០ដុល្លារអាមេរិក និងបានចូលខ្លួនទទួលស្គាល់កំហុស សុំការយោគយល់ពីម្ចាស់បំណុល បើម្ចាស់បំណុលមិនលើកលែង នាងក៏យល់ព្រមចូលពន្ធនាគារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងខ្ញុង បានចេញមុខប្រកាសបែបនេះ គឺបន្ទាប់ពីបានដឹងថា ខ្លួននឹងមានទោស ប្រសិនបើម្ចាស់បំណុលដាក់ពាក្យប្តឹងរូបនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខ្ញុងថា រូបនាងក៏មិនបានគេចវេសពីការសងប្រាក់ដែរ គ្រាន់តែស្នើសុំដល់ម្ចាស់បំណុល មានការយោគយល់ ទុកឱកាស ទុកពេលវេលា បញ្ឈប់យកការប្រាក់ ទុកដង្ហើមឲ្យនាងបានដក និងបានរកប្រាក់សង ទៅតាមលទ្ធភាព។

ក្រៅពី​ការ​ប្រកាស​ជួយ​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សេងៗ​ហើយ​នោះ, នៅ​ក្នុង​ការ​ឡាយ​​របស់​អ្នកនាង​ខ្ញុង ជាមួយ​ស្រី អូន នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ ក៏​មាន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​បាន​ប្រកាស​ជួយ​ជា​បន្តបន្ទាប់​ថែមទៀត ធ្វើ​ឲ្យ​ខ្ញុង រំភើប​ឡើង​ស្រក់​ទឹក,ភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​d

ពាក់ព័ន្ធរឿងនេះ ស្រាប់តែលោកគ្រូ សៀវ សុផល ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកដោះបំណុលបានទម្លាយថា អ្នកនាង ខ្ញុងនិងស្វាមី បានមកជួបលោកផ្ទាល់ មុននឹងបង្កើតព្រិត្តិការណ៏នេះឡើង ។

ដោយឡែកស្រាប់តែគ្លីនិចធ្មេញ មេត្រី បានបង្ហោះនាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

🔥សុំជួយ​ Share ឱ្យ​ លោកគ្រូ​ជោគជ័យ សំណព្វចិត្ត​ឃេីញផង!
ខ្ញុំបាទ​ ដុកទ័រ មេត្រី ជាប្រធាន​ពេទ្យ​ធ្មេញ មេត្រី​ ក្នុងឱកាស​ និង​ដោយសាតែភាពល្បីល្បាញខ្លាំងរបស់អ្នកទាំងពីរ​ គឺថាខ្ញុំបាទ​មិនមានថវិកាបាញ់​ ABA ឱ្យទៀតទេ ឡូវមានតែ​កំលាំងធាតុ​ បច្ចេកទេស​ Doctor ដែលខំសិក្សាតាំងពីខ្មែរ​ រហូតដល់​បរទេស​ជា​ច្រើន​ឆ្នាំ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទ​ នឹងធ្វេី​សប្បុរស​ធម៌​ពិតៗ🙏​ គឺ​ Free ដកធ្មេញ​ជូនលោកគ្រូ​ ជោគជ័យ​ សំណព្វចិត្ត​ និង​ Idol បងខ្ញុង​ សំណព្វបេះដូង​❤️ ទាំងក្រាស់លេីក្រោម​ ទាំង​ ៣២ធ្មេញ​ អោយស្អាតអស់ពីមាត់​ ឥតគិតថ្លៃទេ! ( Free )​
មិនបាច់ណាត់មុនដូចអ្នកជំងឺដ៏ទៃ​ មកដល់ភ្លាមដកជូនភ្លាម!
លេខទូរស័ព្ទ​ Dr. Metrey. ផ្ទាល់​ 010 9999 32» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *