មួយគ្រួសារកូនប្រុសស្លា- ប់ ទាំងអស់ ឯឪពុកពិការជើង ម្តាយកំពុងសង្គ្រោះបន្ទាន់..(មានវីដេអូ)

មនុស្ស៦នាក់ បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តស្ទូចបុករថយន្តដឹកអ្នកដំណើរ កាលពីម៉ោង១០:៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៣(កំពត. វាលរេញ)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-8518 (អ្នកបើកបរគេចខ្លួនបាត់) បានបុករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2N-8313 (អ្នកបើកបរគេចខ្លួនបាត់) លើផ្លូវជាតិលេខ៣ កំពត-វាលរេញ ចន្លោះបង្គោលគីឡូម៉ែត្រលេខ153.154ស្ថិតក្នុង សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត បណ្តាលអោយអ្នកធ្វើដំណើរជិះក្នុងរថយន្តស្លាប់ចំនួន០៦នាក់ស្រី០១នាក់ របួសធ្ងន់ ចំនួន០៤នាក់ស្រី០១នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1.ឈ្មោះអ៊ុន ស្រីនីត ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃធំ ស្រុកកោះអណ្តែត ខេត្តតាកែវ(ស្លាប់)។
2.ឈ្មោះអ៊ុន ផាន់ណែត ភេទប្រុស អាយុ០៦ឆ្នាំ ប្អូនអ៊ុន ស្រីនីត(ស្លាប់)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3.ឈ្មោះអ៊ុន ផានិត ភេទប្រុស អាយុ០៨ឆ្នាំ ប្អូនអ៊ុន ស្រីនីត(ស្លាប់)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4.ឈ្មោះហៀ បៀ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត(ស្លាប់)។
5.ឈ្មោះសោម ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយហៀ បៀ(ស្លាប់)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

6.ឈ្មោះស៊ី គឹមសេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាផាន់ ឃុំយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ(ស្លាប់)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*បច្ចុប្បន្ន៖សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងជនរងគ្រោះទាំង០៤នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពត។
ចំណែកវត្ថុតាង រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោ។
តាមរយៈគណនេយ្យហ្វេសបុក ឈ្មោះ ធូ សំអឿន ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានឲ្យដឹងបន្ថែមថា ៖ នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២១គណ:គ្រប់គ្រងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃមេលងមានទុក្ខយ៉ាងក្រៀមក្រំដែលកូនសិស្សជាទីស្រឡាញ់០៣នាក់បងប្អួនបង្កើតបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចររាចណ៍ នៅខេត្តកំពត

សូមវិញ្ញ្ញាណខណ្ឌប្អូនទាំងបីនាក់បានដល់សុគតិភព កើតជាតិណាៗសូមមានអាយុវែងណាប្អូនៗ😭😭😭❤️❤️❤️🙏🙏🙏 គ្រូសារគាត់ក្រណាស់ឪពុកពិការជើងម្តាយសង្គ្រោះបន្ទាន់ កូនស្លាប់ទាំងបីគាត់នៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។បើប្អូនមានបំណងចង់ចូលបុណ្យសពតាមរយ:ខ្ញុំបាទ នាយកសាលា ធូ សំអឿន កុងអេស៊ីលីដាយូនីធីទាន់ចិត្ត ទូរស័ព្ទ0975505589
នាយករងចាន់ តូ លេខទូរស័ព្ទ 0884080050

Leave a Reply

Your email address will not be published. Required fields are marked *